ពិធីបុណ្យអុំទូកថ្ងៃទី១ តំបន់ទេសចរចំនួន៣នេះ មានភ្ញៀវទេសចរណ៍ទៅលេង ច្រើនជាងគេបំផុត
Ping Chou EngNOVEMBER 15 2024350 views

ត្រឹមថ្ងៃទី១នៃពិធីបុណ្យអុំទូក នាថ្ងៃ១៤ ខែវិច្ឆិកា តំបន់ទេសចរចំនួន៣ បានទទួលស្ថិតិភ្ញៀវទេសចរ​ទៅលេងច្រើនជាងគេបំផុត​​ ខណៈភ្ញៀវទេសចរចេញដើរលេងសរុប នៅទូទាំងប្រទេសមានចំនួន,៤៣លាននាក់។  

 

យោងតាមនាយកដ្ឋានសិត្ថិទេសចរណ៍ នៃមន្ទីរទេសចរណ៍​រាជធានីខេត្តបានឱ្យដឹងថា គោលដៅទេសចរណ៍ចំនួន៣ដែលមានភាពលេចធ្លោ មានអ្នកទេសចរទៅលេងច្រើនគេជាងគេរួមមាន៖

 

១. រាជធានីភ្នំពេញ ​មានភ្ញៀវទេសចរ ជាង១លាននាក់ (១,១០៥,៧៩១) ​និងភ្ញៀវទេសចរអន្តរជាតិ ១ ម៉ឺន ៦ពាន់នាក់

 

២. ខេត្ត​ព្រះ​សីហ​នុ មានភ្ញៀវទេសចរ ជាង៨ម៉ឺន (៨៨,២៩៣) និងមានភ្ញៀវអន្តរជាតិចំនួន ២ ៦៤១ នាក់

 

៣. ខេត្តសៀមរាប មានភ្ញៀវទេសចរ​ ជាង៨ ម៉ឺន (៨៣,០០០) និងមានភ្ញៀវទេសចរអន្តរជាតិ ៤ ១១៩ នាក់

 

គួរបញ្ជាក់ថាចំពោះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានដើរលេងកម្សាន្តទៅទូទាំងប្រទេស  នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូកមានចំនួនសរុបរួម ១,៤៣៦, ៤៤១ នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២៧,៤៦០ នាក់៕

 

467013169 1112310300284525 5718270013502052339 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia