ដល់តម្លៃចង់ទិញហើយនៅ? ពេលនេះហាងឆេងមាសបន្តធ្លាក់ថ្លៃយ៉ាងគំហុកអំឡុងអុំទូក
Toeuy HongNOVEMBER 14 20241.3 K views

 នៅសប្ដាហ៍ចុងក្រោយនេះបន្ទាប់លោក Donald Trump ឈ្នះឆ្នោតធ្វើជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកនៅអាណត្តិថ្មី ឃើញថាហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃយ៉ាងគំហុកជាបន្តបន្ទាប់ ហើយគិតមកដល់ថ្ងៃនេះក៏បន្តធ្លាក់ផងដែរ។

 

បើយោងតាមវេបសាយGoldprice នៅថ្ងៃនេះមាសលើទីផ្សារអន្តរជាតិធ្លាក់ថ្លៃចំនួន៣៦ដុល្លារមកត្រឹម២,៥៤៤ដុល្លារក្នុងមួយអោន(ស្មើនឹង៣,០៦៥ដុល្លារក្នុង១តម្លឹង)។

 

មូលហេតុដែលធ្វើឲ្យហាងឆេងមាសនៅតែបន្តធ្លាក់ថ្លៃគឺដោយសាររងសម្ពាធពីប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកពោលគឺប្រាក់ដុល្លារអាមេរិកបន្តឡើងដុល្លារខ្លាំងដោយរំពឹងថាលោក Donald Trump នឹងមានគោលនយោបាយល្អសម្រាប់អាណត្តិថ្មីដែលនឹងជំរុញកំណើនសេដ្ឋកិច្ចអាមេរិកក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។

 

បើយើងងាកមកហាងឆេងមាសនៅទីផ្សារក្នុងស្រុកយើងវិញឃើញថាហាងឆេងមាសក៏បន្តធ្លាក់ថ្លៃដូចគ្នាផងដែរ។ ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃនេះ បើយោងតាមហាងភូមិមាស ហាងឆេងមាសថ្ងៃនេះធ្លាក់ថ្លៃមកត្រឹម២៩៧ដុល្លារក្នុងមួយជី៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia