ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យ និងហាងកាហ្វេទំនើប ដឹ ហេភី ដែលមានទីតាំងនៅជាន់ទី២ នៃផ្សារ Big Tree Community Mall ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីសម្ពោធខាងលើ លោក ឈួរ អាង ជាស្ថាបនិកក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល និងជាអ្នកជំនាញអភិវឌ្ឍអាជីវកម្មជិត ៣០ឆ្នាំកម្ពុជានិងលើឆាកអន្តរជាតិ ក៏ជាម្ចាស់ហាងកាហ្វេទំនើប ដឹហេភី (THE HAPPY) បានលើកឡើងថា ការបើកសម្ពោធហាងកាហ្វេនៅពេលនេះ គឺវាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែវាកើតឡើងដោយសារការស្រឡាញ់នូវវិស័យកាហ្វេនេះតែម្ដង។ យ៉ាងណាដោយសារតែយើងបើកហាងកាហ្វេក្រោយគេ អ៊ីចឹងយើងត្រូវមានអ្វីពិសេសប្លែកខុសពីគេ ទាំងរសជាតិ ទីតាំង និងសេវាកម្មផងដែរ ដើម្បីផ្ដល់ជូនអតិថិជន។
លោកបន្តទៀតថា ហាងកាហ្វេទំនើប The Happy គឺខុសពីហាងកាហ្វេទូទៅដែលមាននៅកម្ពុជា ដោយហាងកាហ្វេជាទូទៅ មានតែគ្រាប់កាហ្វេតែមួយឬពីរប្រភេទ តែគេមានមឺនុយកាហ្វេច្រើនមុខ ចំពោះហាងកាងហ្វេ THE HAPPY គឺមានគ្រាប់កាហ្វេមកពីច្រើនប្រភពឱ្យជ្រើសរើស មាន Aroma រសជាតិ និងអត្តសញ្ញាណប្លែកៗពីគ្នា ដែលបាននាំចូលពីប្រទេសដាំកាហ្វេអាប៊ីកាល្បីៗជាង១០ប្រទេស ដែលសុទ្ធតែមានរសជាតិសម្រិតសម្រាំងកម្រឹត Specialty លីងថ្មីជារៀងរាល់សប្ដាហ៍ដោយអ្នកជំនាញលីងគ្រាប់កាហ្វេមានបទពិសោធន៍ជាច្រើនឆ្នាំនៅកម្ពុជា។
ជាក់ស្ដែង ដឹ ហេភី បាននាំចូលនូវកាហ្វេល្បីៗជាច្រើនប្រទេសដូចជា៖ ប្រេស៊ីល, កូឡុំប៊ី, អេត្យូពី, ហ្គាតេម៉ាឡា, ហុងឌូរ៉ាស, កេនយ៉ា, ប៉ាពួញូហ្គីណេ, ស៊ូម៉ាត្រា និងប្រទេសអ៊ូហ្គង់ដាជាដើម ដែលសុទ្ធសឹងជាគ្រាប់កាហ្វេមានគុណភាពខ្ពស់។
ចំពោះការឆុងវិញ គឺយើងធ្វើឡើដោយដៃផ្ទាល់ ដែលអាចរក្សាបាននូវរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់ ខុសពីកាហ្វេធម្មតា។ ម្យ៉ាងវិញទៀតសម្រាប់គ្រាប់កាហ្វេដែលបកចេញពីកញ្ចប់ ប្រសិនបើប្រើប្រាស់មិនអស់ក្នុងរយៈពេល ២០ ថ្ងៃនឹងត្រូវប្ដូរគ្រាប់កាហ្វេថ្មីជំនួញវិញភ្លាមតែម្ដង ដើម្បីធានាក្លិន និងរសជាតិឲ្យនៅស្រស់ល្អ។
ក្រៅពីការផលិតនូវកាហ្វេដែលមានការគិតគូរយ៉ាល្អិតល្អន់ហើយនោះ ហាងកាហ្វេ ដឹ ហេភី ក៏បានធ្វើទំនើបកម្មបែបឌីជីថល ដោយមិនមានការចាយលុយផ្ទាល់ដើម្បីទិញកាហ្វេនោះទេ ប៉ុន្ដែអតិថិជនត្រូវយកលុយមកប្ដូរជាពិន្ទុដើម្បីទិញជាកាហ្វេវិញ។ ក្នុងនោះ ១ ដុល្លារអតិថិជនអាចប្ដូរបាន ១០០ ពិន្ទុ នឹងមានការថែមជូន ៥០ ពិន្ទុ ដូច្នេះ ១ ដុល្លារអតិថិជនអាចប្ដូរមកវិញបាន ១៥០ ពិន្ទុ ឬស្មើនឹង ១.៥ ដុល្លារ ដែលនេះធ្វើឲ្យអ្នកទិញទទួលបានផលចំណេញច្រើន បើធៀបនឹងការយកលុយសុទ្ធទៅទិញដោយផ្ទាល់។
កាន់តែពិសេសទៅទៀតនោះ ហាងកាហ្វេ ដឹ ហេភី ក៏ជាហាងកាហ្វេទំនើបដំបូងគេនៅកម្ពុជា ក៏ដូចជានៅអាស៊ី ផងដែរ ដែលមានបណ្ណាល័យ Human Library (បណ្ដាល័យមនុស្ស) ។ ដោយបណ្ណាល័យនេះគឺមិនមានសៀវភៅដើម្បីឲ្យអតិថិនជនអាននោះទេ ប៉ុន្ដែមានជាសៀវភៅដែលអ្នកនិពន្ធចងក្រងបែបឌីជីថល អាចឲ្យយើងជួបជជែកផ្ទាល់មួយនឹងអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងអាជីវកម្ម ឬបញ្ហាផ្សេងៗ ទៅដល់ម្ចាស់អាជីវកម្មនៅក្នុងព្រះរាជាចក្រកម្ពុជា ពីតិចនិក និងការធ្វើអាជីវកម្មថ្មីៗជាដើម។
ដោយឡែកលោក សូ វឌ្ឍនា ដែលជាអ្នកជំនាញផ្នែកកាហ្វេបានលើកឡើងថា នេះពិតជារឿងល្អមែនទែន ដែលហាងកាហ្វេ ដឹ ហេភី បានធ្វើការវិវត្ដខ្លួនបែបនេះ។ លោកថា ការញ៉ាំកាហ្វេគុណភាព ដែលឆុងដោយដៃ នឹងធ្វើឲ្យយើងទទួលបានរសជាតិកាហ្វេល្អ ហើយដើរតាមបដិវត្ដនៃការញ៉ាំកាហ្វេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ធ្វើឲ្យអតិថិជនទទួលបានសុខភាពល្អថែមទៀតផង។ អ្នកជំនាញរូបនេះ ក៏បានលើកទឹកចិត្ដឲ្យអតិថិជនបង្វែរមកទទួលទានកាហ្វេគុណភាពបែបនេះ ជាជាងញ៉ាំកាហ្វេទឹកដោះគោ ឬកាហ្វេទឹកដោះគោទឹកកក ដែលមិនមានការឆុងបានត្រឹមត្រូវ ឬមានជាតិស្ករច្រើន ធ្វើឲ្យប៉ះពាល់ដល់សុខភាព។
អ្វីដែលចាប់អារម្មណ៍ក្រៅពីកាហ្វេ នៅ ដឹ ហេភី ក៏មានជាប្រភេទអាហារ ភេសជ្ជៈ ស្រាក្រហម ស្រាបៀ ដែលមានគុណភាពខ្ពស់នាំចូលមកពីប្រទេសល្បីៗជុំវិញពិភពលោកផងដែរ។ អ្វីដែលចាប់អារម្មណ៍គឺហាងកាហ្វេ បរិយាកាសល្អ ទីតាំងធំទូលាយ ងាយស្រួលសម្រាប់ការប្រជុំ ការធ្វើសិក្ខាសាលា និងកម្មវិធីផ្សេងៗបានថែមទៀតផង។
សូមជម្រាបផងដែរថា ហាងកាហ្វេ ដឹ ហេភី គឺម៉ាកយីហោស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល ដែលជាអ្នកនាំចូល និងចែកចាយផលិតផលឈានមុខគេនៅកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៣។ ក្នុងឱកាសសម្ពោធនោះដែរ លោកស្រី ង៉ូវ ស៊ុនសុខនី ដែលជាអគ្គនាយិកាក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល ក៏បានឡើងធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងការនាំចូលផលិតផលល្បីៗរបស់ក្រុមហ៊ុនផងដែរ។
បើតាមការឲ្យដឹងពីលោកស្រីអគ្គនាយិកា បច្ចុប្បន្នក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល បានកំពុងនាំចូលនូវផលិតផលជាច្រើនដូចជា៖ នំសណ្ដែកដី កាហ្វេលាយស្រេច អំបិលហិមាល័យ ទឹកដោះគោជូរ ស្រាក្រហម ស្រាបៀ ម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្ដិ មកពីបណ្ដាប្រទេសល្បីៗជុំវិញពិភពលោក។ ហើយក្នុងពេលឆាប់ៗខាងមុខក្រុមហ៊ុននឹងនាំចូលតែ (Special Tea) ដែលមានគុណភាពមកពីប្រទេសស្រីល័ង្កា និងប្រទេសជាច្រើនទៀត។ លោកស្រីសង្កត់ធ្ងន់ថា ក្រុមហ៊ុនបានប្តេជ្ញាក្នុងការស្វែងរកទំនិញដ៏ល្អបំផុតពីជុំវិញពិភពលោក ហើយធានាថាផលិតផលទាំងនោះនឹងទៅដល់ដៃអតិថិជនរបស់ខ្លួនក្នុងស្ថានភាពល្អឥតខ្ចោះ។
ដូច្នេះសម្រាប់លោកអ្នកដែលចង់ទទួលទានកាហ្វេដែលមានរសជាតិឆ្ងាញ់ មានបរិយាកាសល្អ ទទួលបានដំណេះដឹងផ្សេងៗទាក់ទងអាជីវកម្ម ឬត្រូវការទីតាំងសម្រាប់ប្រជុំ ឬកម្មវិធីផ្សេងៗ អាចអញ្ជើញមកកាន់ហាងកាហ្វេ ដឹ ហេភី ដែលមានទីតាំងនៅផ្សារ Big Tree Community Mall បានដោយចាប់ផ្ដើមបើកលក់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១០ យប់។ ចំពោះលេខទំនាក់ទំនងកក់៖ 088 721 3344 | 096 225 4656 ឬហ្វេសប៊ុកផេក The Happy ៕