ប្រយ័ត្នអស់លុយពីកុង! អេស៊ីលីដាប្រាប់ពីវិធីការពារ ពីការឆបោកលើអនឡាញ បើមិនចង់អស់លុយពីកុង
Toeuy HongNOVEMBER 14 2024924 views

 បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលពិតមែនប៉ុន្ដែអ្នកប្រើប្រាស់App ធនាគារគួរមានការប្រុងប្រយ័ត្នជានិច្ចដើម្បីចៀងវាងមានជនខិលខូចប្រើល្បិចឆបោកលុយតាមអនឡាញយកលុយពីកុងធនាគារ។

 

ទាក់ទងនឹងការឆបោកលុយពីកុងធនាគារនេះដែរ ធនាគារ អេស៊ីលីដាបានប្រកាសប្រាប់ឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្ននិងការពារពីការឆបោកលើប្រព័ន្ធអនឡាញឬអ៊ុនធឺណេត ហើយវិធីការពារនោះគឺ សូមកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬដំឡើងកម្មវិធីដែលមិនស្គាល់ ឬគ្មានប្រភពច្បាស់លាស់ នៅលើទូរសព្ទជាដាច់ខាត។ ជាពិសេសសូមកុំចុចលីង (Link) ដែលទទួលបានពីប្រភពមិនច្បាស់លាស់។

Ac

គួរបញ្ជាក់ផងដែរថាកន្លងមកធនាគារ អេស៊ីលីដា សូមឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្នចំពោះជនខិលខូចដែលបន្លំធ្វើជាបុគ្គលិកធនាគារទាក់ទងទៅបងប្អូនដោយបញ្ចុះបញ្ចូលសុំព័ត៌មានគណនី លេខសម្ងាត់ឬលេខកូដផ្ញើរតាមសា(OTP)ឬប្រាប់បងប្អូនឲ្យធ្វើប្រតិបត្តិការដើម្បីបានជាថ្នូរអ្វីមួយ។

 

ព័ត៌មានអំពីគណនីផ្ទាល់ខ្លួនរបស់បងប្អូនគឺជាព័ត៌មានសម្ងាត់និងមានសារសំខាន់បំផុត ដូច្នេះសូមបងប្អូនកុំផ្ដល់ព័ត៌មានគណនីផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃជាដាច់ខាត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia