ពេលខ្លះអ្នកប្រហែលជាចង់ដឹងថាតើមួយខែៗ អ្នកធ្វើYouTube ល្បីៗអាចរកប្រាក់ចំណូលបានប៉ុន្មានពីYouTube ខណៈវីដេអូពួកគាត់មានអ្នកចូលមើលរាប់លានដងឯនោះ។ តាមពិតទៅមានវេបសាយដែលអាចបង្ហាញពីចំណូលប៉ាន់ស្មានប្រចាំខែរបស់អ្នកធ្វើYouTube។
បើអ្នកចង់ដឹងថាតើអ្នកធ្វើYouTube ណាម្នាក់រកចំណូលជាធម្យមបានប៉ុន្មានក្នុងមួយខែនោះ អ្នកអាចចូលទៅកាន់វេបសាយមួយដែលមានឈ្មោះថា Social Blade។ វេបសាយនេះគឺបង្ហាញទិន្នន័យរបស់អ្នកធ្វើYouTube ទាំងអស់នៅលើពីភពលោក។
ឧទាហរណ៍បើអ្នកចង់ដឹងថាតើ MrBeast រកចំណូលបានប៉ុន្មានជាមធ្យមក្នុងមួយខែនោះ អ្នកអាចចូលវេបសាយ Social Blade ហើយវាយឈ្មោះ MrBeast នៅត្រង់កន្លែង Search នោះអ្នកនឹងឃើញទិន្នន័យYouTube របស់MrBeast ទាំងអស់។
យ៉ាងណាមិញវេបសាយ Social Blade នេះគឺគ្រាន់តែបង្ហាញពីចំណូលប៉ានស្មានប្រចំខែនិងប្រចាំរបស់អ្នកធ្វើYouTube ប៉ុណ្ណោះហើយចំណូលជាក់លាក់អាចខុសគ្នាតិចឬច្រើន៕