សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ភ្ញៀវជាតិ និងអន្តរជាតិ សរុបជាង ១លាន ១សែននាក់ បានចូលរួមដើរលេងកម្សាន្តតាមតំបន់នានានៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលដកស្រង់ដោយក្រសួងព័ត៌មាននៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
សូមជម្រាបផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវរៀបចំឡើងរយៈពេល ៣ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕