[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ក្នុងស្រុកតែមួយគត់ នៅថ្ងៃនេះបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤។ ទោះបីជាទីផ្សារទូរគមនាគមន៍ ប្រែប្រួលយ៉ាងឆាប់រហ័សក៏ដោយ ក៏ក្រុមហ៊ុននៅតែបង្ហាញពី ភាពធន់ និងសម្របខ្លួនជាយុទ្ធសាស្រ្ត ឲ្យតាមទាន់ទីផ្សារ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗមួយចំនួនដូចជា ការកំណត់នូវមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ និងសម្រាប់ការរីកចម្រើននាៗ នៅពេលអនាគត។
ការខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន សែលកាត បានស្តែងចេញជាលទ្ធផលល្អៗមួយចំនួន ដូចជាការពង្រីកខ្លួនចូលទៅក្នុងទីផ្សារអ៊ីនធឺណិតតាមផ្ទះ និងយុទ្ធនាការទីផ្សារប្រកបដោយភាពច្នៃប្រឌិត។ ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុនបានកើនឡើងដល់ ២,៧២៧ ប៊ីលានរៀល ដែលការកើនឡើងនេះ ដោយសារមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញកើនឡើង។ មូលធនភាគហ៊ុនិក ក៏បានកើនឡើងចំនួន ៧% ស្មើនឹង ១,១៨៣ ប៊ីលានរៀលផងដែរ ដែលការកើនឡើងនេះ សបញ្ជាក់ពីស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពរបស់ក្រុមហ៊ុន។
ខណៈដែលប្រាក់ចំណូលត្រូវបានកែសម្រួលបន្តិចបន្តួចនៅត្រីមាសនេះ ក្រុមហ៊ុន សែលកាត ក៏មានយុទ្ធសាស្រ្តកែសម្រួលលើទីផ្សារឡើងវិញ ដើម្បីជាការសម្របខ្លួនទៅបរិបទទីផ្សារ និងដើម្បីធ្វើឲ្យមាននិរន្តរភាពរយៈពេលវែងក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន សែលកាត បានផ្តោតលើគុណតម្លៃជូនអតិថិជន តាមរយៈការពង្រីកបណ្តាញ ពង្រីកសេវាកម្មឌីជីថល និងការផ្តល់បទពិសោធអតិថិជនកាន់តែប្រណិតភាព។
តួយ៉ាងដូចជាក្រុមហ៊ុន បានបើកដំណើរការ មជ្ឈមណ្ឌលបទពិសោធអតិថិជនដ៏ទំនើប មួយកន្លែងនៅក្នុងអគារ រ៉ូយ៉ាល់ រេលវេ ដែលជាអគារប្រវត្តិសាស្ត្រ។ មជ្ឈមណ្ឌលដ៏ទំនើបនេះ មានលក្ខណៈបែបប្រពៃណីលាយឡំ ជាមួយនឹងបច្ចេកវិទ្យាទំនើប ហើយនៅក្នុងមជ្ឈមណ្ឌលដ៏ទំនើបនេះក៏មាន ផ្តល់សេវាកម្មផ្សេងៗ និងលក់ទូរស័ព្ទជូនអតិថិជនផងដែរ។ នេះជាទីតាំងមួយក្នុងចំណោម អគារនៃគម្រោងអចលនទ្រព្យ ការិយាល័យ ហាងលក់រាយជាច្រើន និងលំនៅដ្ឋាននៅតំបន់ជុំវិញនោះផងដែរ។
ក្រុមហ៊ុនក៏បានដាក់តាំងបង្ហាញ និងលក់ទូរស័ព្ទ iPhone ១៦ ជំនាន់ថ្មីចុងក្រោយ និងផលិតផល Apple ផ្សេងទៀតនៅទីនោះផងដែរ។ នៅក្នុងមជ្ឈមណ្ឌលដ៏ទំនើប និងជាប្រវត្តិសាស្ត្រនេះ មានផ្តល់សេវា ជូនអតិថិជនទាំងចាស់ និងថ្មី ទាំងអាហារសម្រន់ និងកាហ្វេពី Coffee Hub សំបុត្ររទេះភ្លើង សេវាកម្មធនាគាររបស់ធនាគារវីង ព្រមទាំងផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សែលកាត ផងដែរ។
ក្រុមហ៊ុន សែលកាត បន្តវិនិយោគលើការពង្រឹងបណ្តាញទំនាក់ទំនង និងពង្រីកសេវាកម្មឌីជីថលរបស់ខ្លួន ដើម្បីបំពេញតម្រូវការជូនអតិថិជន។ ការធ្វើនវានុវត្តន៍នេះគឺ ដើម្បីធានាថា អតិថិជនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត និងទទួលបានបទពិសោធពីផ្នែកសេវាកម្មទូរស័ព្ទចល័តកាន់តែប្រសើរឡើង។ លើសពីនេះទៀត ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន មានម៉ាកយីហោល្បី ក៏នៅតែរក្សាថ្លៃសេវាទូរស័ព្ទសមរម្យ ដូចគ្នាទៅនឹងថ្លៃសេវាទូរស័ព្ទ របស់ក្រុមហ៊ុនប្រតិបត្តិករផ្សេងទៀតផងដែរ។
ដោយក្រុមហ៊ុន សែលកាត យកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មជូនអតិថិជនបានល្អ រយៈពេលថ្មីៗនេះ ក្រុមហ៊ុនទទួលបានពានរង្វាន់ផ្នែក "ពានរង្វាន់ភាពជាអ្នកដឹកនាំ នៃគុណតម្លៃជូនអតិថិជននៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ " ពីក្រុមហ៊ុន Frost & Sullivan ។ នេះជាពានរង្វាន់ ដែលក្រុមហ៊ុន មិននឹកស្មានថា ត្រូវទទួលបាន។
ក្រុមហ៊ុន Frost & Sullivan ផ្តល់ពានរង្វាន់ឈ្មោះថា Frost & Sullivan Best Practices ទៅឲ្យក្រុមហ៊ុននាៗនៅក្នុងតំបន់ និងសកលលោកណា ដែលមានសមត្ថភាពទៅលើ សមិទ្ធិផលឆ្នើម និងភាពជាអ្នកដឹកនាំពូកែខាងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ផ្តល់សេវាកម្មល្អជូនអតិថិជន និងការអភិវឌ្ឍផលិតផលជាយុទ្ធសាស្ត្រ។ Frost & Sullivan បានផ្តល់ "ពានរង្វាន់ភាពជាអ្នកដឹកនាំ នៃគុណតម្លៃជូនអតិថិជន" ដល់ក្រុមហ៊ុនណា ដែលមានយុទ្ធសាស្ត្រល្អ ក្នុងការផ្តល់គុណតម្លៃជូនតិថិជនរបស់ខ្លួន និងទទួលបានប្រាក់ចំណេញពីការវិនិយោគលើសេវាកម្ម ឬផលិតផលរបស់ខ្លួន។ ពានរង្វាន់នេះទទួលស្គាល់ផងដែរចំពោះក្រុមហ៊ុនណា ដែលយកចិត្តទុក្ខដាក់លើគុណតម្លៃជូនអតិថិជន ថែរក្សាអតិថិជន និងការពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនផងដែរ។
លើសពីនេះ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន សែលកាត ចំពោះការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា ត្រូវបានទទួលស្គាល់នៅក្នុងពិព័រណ៍ទីផ្សារភាគហ៊ុនកម្ពុជាឆ្នាំ ២០២៤ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដែលក្រុមហ៊ុនបានទទួលពានរង្វាន់ អភិបាលកិច្ចសាជីវកម្មល្អបំផុតឆ្នាំ ២០២៤ និងពានរង្វាន់ភាគហ៊ុន ដែលរកប្រាក់ចំណេញច្រើនបំផុត។ ពានរង្វាន់ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សែលកាត ចំពោះតម្លាភាព គណនេយ្យភាព និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។
លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា ក្រុមហ៊ុនមានមោទកភាពយ៉ាងខ្លាំង ចំពោះក្រុមការងាររបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាជូនអតិថិជនបានល្អ។ ផលិតផលសេវាអ៊ីនធឺណិតតាមផ្ទះ បូកជាមួយយុទ្ធនាការទីផ្សារបង្កើតឡើង ចំតម្រូវការអតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងមានផលិតផលសេវាផ្សេងៗទៀត ស្របតាមបរិវត្តកម្មឌីជីថលរបស់កម្ពុជា ដើម្បីបំពេញតម្រូវការជូនអតថិជន។
ក្រុមហ៊ុន សែលកាត នៅតែយកចិត្តទុកដាក់ក្នុងការផ្តល់នូវគុណតម្លៃពិសេសដល់អតិថិជន បុគ្គលិក និងភាគហ៊ុនិក របស់ខ្លួន តាមរយៈបរិវត្តកម្មឌីជីថលរបស់កម្ពុជា។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)
ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ ដែលបានផ្តល់សេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន សែលកាត មានប្រវត្តិដ៏យូរលង់ ហើយបានហក់ចូលក្នុងទីផ្សារកម្ពុជាមុនគេ និងមានបណ្តាញទូរស័ព្ទចល័តលឿនល្អ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយច្រើន។
ក្រុមហ៊ុននៅតែបន្តផ្តល់សេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ នៅក្នុងទីផ្សារកម្ពុជា និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ជាបន្តបន្ទាប់។
អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។