មែនទែនទៅពេលនិយាយទៅដល់គ្រឿងទេសសម្រាប់ធ្វើម្ហូប បងប្អូនភាគច្រើនប្រហែលជាគិតថាសុទ្ធតែនាំចូលពីបរទេសទាំងអស់ ប៉ុន្តែពេលនេះគ្រឿងទេសដែលផ្សំដោយកូនខ្មែរ វិចខ្ជប់ដោយជនជាតិខ្មែរមានហើយ ខណៈគ្រឿងទេសនេះកំពុងដាក់លក់ពេញទីផ្សារក្នុងនិងក្រៅស្រុក។
ថ្លែងប្រាប់ក្នុងកម្មវិធី Brand Talk ជាមួយក្រុមការងារ Business Cambodia អ្នកស្រី សម្បត្តិ អមរ: វិបស្សនី ដែលត្រូវបានគេស្គាល់ថាជាសាបនិក Kreung Hloung គ្រឿងហ្លួង បានឱ្យដឹងថា មុនចាប់ផ្តើមផលិតគ្រឿងទេសនេះ អ្នកស្រីមានរីសតមួយមានឈ្មោះថា Sabara Angkor ហើយក្នុងនោះក៏មានភោជនីយដ្ឋានមួយផងដែរ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៨។ ស្របគ្នានេះដែរភ្ញៀវភាគច្រើនគឺសរសើរនូវរសជាតិម្ហូបប្រចាំហាងអ្នកស្រី រហូតមានការគាំទ្រជាបន្តបន្ទាប់តែម្តង។
តែសំណាងមិនល្អនៅកំឡុងឆ្នាំ ២០២០ ឆ្នាំ២០២១ រីសតរបស់អ្នកស្រីត្រូវជួបបញ្ហាស្សត់ភ្ញៀវព្រោះតែជំងឺរាតត្បាតកូវីឌ១៩ត្រូវបានចូលមកដល់ ដោយសម្លឹងឃើញថាការលក់មិនអំណោលផល អ្នកស្រីក៏បានព្យាយាមគិតថា តើគួរធ្វើអ្វីបន្តទៀត ព្រោះបុគ្គលិកនៅក្នុងដៃក៏មាន រីសតក៏មាន រីឯពេលក៏មាន ពេលនោះអ្នកស្រីបានធ្វើការប្រជុំជាមួយអ្នកគ្របគ្រងក៏នឹកទៅដល់គ្រឿងផ្សំដែលនៅក្នុងចង្រ្តានដែលបានធ្វើរាប់ឆ្នាំមកហើយហ្នឹង ប្រហែលជាអាចទៅផ្លូវហ្នឹងបាន។
ហើយពេលនោះទៀតសោត ស្របពេលស្ថានទូតខ្មែរ និងស្ថានទូតអូស្ត្រាលីកំពុងមានកម្មវិធី ដូច្នេះអ្នកស្រីក៏បានដាក់ពាក្យស្នើរសុំ ក៏បានជាហ្វាន់ជំនួយមក ហើយអ្នកស្រីបានយកគ្រឿងដែរធ្លាប់ផ្សំកន្លងមកហ្នឹងដាក់ទៅក្នុងឡាបូ ហើយក៏បានចេញជាលទ្ធិផលហ្នឹងមក។ អ្នកស្រីបានបន្តទៀតថា គ្រឿងរបស់អ្នកស្រីមិនសូវខុសពីគ្រឿងបុកដៃប៉ុន្មានទេ ខណៈសព្វថ្ងៃអ្នកអាចបង្កើតបាន៤រសជាតិដោយក្នុងនោះរួមមាន៖ គ្រឿងការី អាម៉ុក គ្រឿងប្រឡាក់ទឹកឃ្មុំ និងគ្រឿងប្រឡាក់សាំបា។
ជាមួយគ្នានេះដែរសព្វថ្ងៃនេះ គ្រឿងហ្លូងសាបារា របស់អ្នកស្រី បានកំពុងដាក់ច្រើនជាង៨០ទីតាំងនៅប្រទេសកម្ពុជា ក្នុងនោះមានផ្សារធំៗដូចជា ផ្សារទំនើបអ៉ីអន មេក្រូ បាយយ័ន្ន និងផ្សារសេរីរាង្គជាច្រើនទៀត លើសពីនេះអ្នកស្រីក៏មាននាំចេញទៅកាន់ប្រទេសស្វីសផងដែរ ស្របពេលបណ្តាប្រទសផ្សេងទៀតកំពុងស្ថិតនៅក្នុងការចរចា។
គួរជាម្រាបផងដែរថាប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់ជាវដុំនិងរាយអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៣៨៦ ៨៨៩ (Telephone & Telegram) ឬតាមរយៈផេកផ្លូវការផ្ទាល់ក៏បានដែលផេកមានឈ្មោះថា Kreung Hloung គ្រឿងហ្លួង៕