ធនាគាររកស៊ីខាងគ្រីបតូធំ១ ប្រកាសបិទទ្វារលែងដំណើរការ ដោយសន្យាជាមួយអតិថិជនបែបនេះ
SOKLY SOMARCH 9 202321.1 K views

ក្រុមហ៊ុន Silvergate Capital ជាធនាគារដ៏ធំមួយនៅសហរដ្ឋអាមេរិក ដែលរកស៊ីផ្ដោតលើវិស័យគ្រីបតូ បានប្រកាសថា ខ្លួននឹងបញ្ឈប់រាល់ប្រតិបត្តិការទាំងអស់ ព្រមទាំងរំលាយធនាគារទាំងមូលរបស់ខ្លួនតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ប្រភពដដែលបានឱ្យដឹងថា មូលហេតុសំខាន់ដែលនាំឱ្យធនាគារ Silvergate ត្រូវប្រកាសរំលាយចោល គឺដោយសារតែទីផ្សាររបស់ខ្លួនបានធ្លាក់ចុះខ្លាំងពេក។ ហើយក្រោយពេលដែលប្រកាសថាកំពុងរំលាយនោះ ភាគហ៊ុនរបស់ ធនាគារ Silvergate ក៏បានធ្លាក់ចុះជាង ៣៦%ឯណោះ។

ខាងក្រុមហ៊ុនបានបញ្ជាក់ផងដែរថា ប្រាក់បញ្ញើទាំងអស់នឹងត្រូវបានសងវិញទាំងស្រុងសម្រាប់អតិថិជនរបស់ ធនាគារ Silvergate ទាំងអស់។ ប៉ុន្តែពួកគេមិនទាន់បានបកស្រាយ​ពី​របៀប​ដែល​ខ្លួន​មាន​គម្រោង​ដោះស្រាយ​ការ​ទាមទារ​ប្រឆាំង​នឹង​អាជីវកម្ម​របស់​ខ្លួន​នៅឡើយទេ។

សូមជម្រាបផងដែរថា ធានាគារ Silvergate មានទ្រព្យសកម្មជាង១១ពាន់លានដុល្លារ ជាធនាគារដែលរកស៊ីលើវិស័យគ្រីបតូដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅអាមេរិក។ ហើយក្រុមហ៊ុនផ្លាស់ប្ដូររូបិយប័ណ្ណគ្រីបតូខ្នាតយក្ស FTX ដែលទើបតែក្ស័យធន ក៏ធ្លាប់ជាអតិថិជនធំរបស់ធនាគារ​ Silvergate ដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia