ឱកាសល្អ! បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើ.សរើសនិស្សិតអាហារូបករណ៍ចំនួន ២០០នាក់
Sambat SokhlangNOVEMBER 25 20231.1 K views

យោងតាមសេចក្តីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជាកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា បណ្ឌិត្យសភានគរបាលកម្ពុជានឹងធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២០០នាក់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល រយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយទៅជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

ចំពោះមុខជំនាញដែលបណ្ឌិត្យសភានគរបាលកម្ពុជានឹងធ្វើការប្រឡងជ្រើសរើសមានដូចជា ៖

  • ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលសម្រាប់ជំនាញសន្តិសុខ
  • ជំនាញសណ្តាប់ធ្នាប់សាធារណៈ
  • ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ
  • ជំនាញដឹកនាំបញ្ហា
  • និងជំនាញភាសាអង់គ្លេសក្នុងកិច្ចការនគរបាល (ជំនួសជំនាញភាសាអង់គ្លេស)
  • 401809450 894256698737790 2410857664765178293 N

    ដោយឡែកសម្រាប់លក្ខខណ្ឌនៅក្នុងការជ្រើសរើស ត្រូវមាន ៖

    • សញ្ជាតិខ្មែរ
    • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
    • អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង (ក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៩)
    • បុរសមានកម្ពស់ចាប់ពី១,៧០ម៉ែត្រឡើង និងនារីចាប់ពី១,៦០ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់
    • នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)
    • មានសុខភាពល្អ ក្លាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើដងខ្លួន និងឆ្លងកាត់ការធ្វើរតស្ត កាយសម្បទា (ពិនិត្យអវយវៈ ការនិយាយស្តី ការស្តាប់ ការមើល ដំណើរ) មុននឹងផ្ដល់ពាក្យសុំប្រឡង និង
    • ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក។

    ចំពោះសិស្សានុសិស្សដែលចាប់អារម្មណ៍អាចទៅកន្លែងផ្ដល់ពាក្យ-ទទួលពាក្យ : បណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ កាលបរិច្ឆេទផ្ដល់ពាក្យ : ចាប់ពីថ្ងៃទី១១ ដល់ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយបែងចែកទៅតាម រាជធានី ខេត្ត ដែលជាអាសយដ្ឋានរបស់បេក្ខជន ដូចខាងក្រោម ៖

    • ថ្ងៃទី១១ ទី១៨ និងទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់បេក្ខជនមកពីខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន
    • ថ្ងៃទី១២ ទី១៩ និងទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់បេក្ខជនមកពីខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី
    • ថ្ងៃទី១៣ ទី២០ និងទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់បេក្ខជនមកពីខេត្តកណ្តាល ព្រៃវែង» ស្វាយរៀង និងកំពត
    • ថ្ងៃទី១៤ ទី២១ និងទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់បេក្ខជនមកពីខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កែប ព្រះសីហនុ និងកោះកុង។

    សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ ០១០ ៥០៤ ០៥០ / ០៩៧ ៥៥០ ៤០៥០ / ០៩២ ៥៩៤ ៣៣៣ / ០១៧ ៩៩២ ៨៨៨ / ០៨៨ ៩២០ ០២០០ / ០៧០ ៧៧៧ ៦៩៩ / ០៨៥ ៥៥៣ ៥៥៣ / ០៩៨ ៦៩៩ ៩៩៤ ៕

    Photo 2023 11 24 17 20 12

    Photo 2023 11 24 17 20 12 (2)

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia