ស្ងាត់ៗ គម្រោងធំ១មួយតម្លៃ ២៨ លានដុល្លារស្ថិតនៅកោះនរា សម្រេចការសាងសង់ ៧០ ភាគរយហើយ
Bunthoeun KoemMAY 19 2023347 views

គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីតម្លៃប្រមាណ ២៨ លានដុល្លារដែលមានទីតាំងស្ថិតនៅកោះនរា គិតមកដល់ពេលនេះសម្រេចបានជាង ៧០ ភាគរយហើយ។ ស្ថានីយ៍បូមទឹកឆៅដ៏ធំមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្តល់ទឹកដល់រោងចក្រផលិតទឹកស្អាត និរោធជំហានទី១ និងជំហានទី២ ​ និងសម្រាប់ផ្គត់ផ្គង់ដល់គម្រោងរោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ជាដើម។

347245493 230311332967878 2818678655751867992 N

ក្នុងនោះដែរកាលពីថ្ងៃទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បាន​​ចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោង​សាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរានេះផងដែរ។

នៅក្នុងឱកាសចុះពិនិត្យនោះ អគ្កនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយបូមទឹកថ្មីកោះនរា សម្រាប់ការសាងសង់អគារ និងអណ្ដូងសម្រេចបាន ៧៨ ភាគរយហើយ និងត្រៀមដំឡើងទុយោពីស្ថានីយបូមទឹកឆៅ ក៏ដូចជាដំឡើងបរិក្ខាផ្សេងៗដែលអាចរួចរាល់នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

347417755 772356430925370 1278663281838470327 N

ឯកឧត្ដមបន្ដថា គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាស្ថានីយបូមទឹកដ៏ធំមួយដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដត់ផ្គង់ទឹកឆៅដល់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ និងជំហានទី២ ដែលកំពុងតែផលិតទឹកស្អាតប្រើប្រាស់បច្ចុប្បន្ន ព្រមទាំងផ្ដត់ផ្គង់ទឹកឆៅដល់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ផងដែរ

សូមជម្រាបថា គម្រោងស្ថានីយបូមទឹកឆៅថ្មីដែលមានទីតាំងស្ថិតនៅកោះនរាត្រូវបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ តាមការគ្រោងទុកគម្រោងនេះគ្រោងនឹងបញ្ចប់ ព្រមទាំងដាក់ឲ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខនេះ ខណៈគម្រោងនេះគ្រោងចំណាយថវិការង្វង់២៨ លានដុល្លារ៕

អត្ថបទ៖ កឹម ប៊ុនធឿន

346865923 813978626297805 2574907603170418322 N

347139843 1048592942769759 9094475345128786317 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia