ដើម្បីចូលរួមគាំទ្រទំនិញ ផលិតផល និងផ្លែឈើ ដែលផលិតឡើងដោយស្នាដៃប្រជាពលរដ្ឋខ្មែរក្រុមហ៊ុន PTTOR Cambodia បានផ្តល់ឱកាសដល់ប្រជាជនខ្មែរក្នុងតំបន់អាចទទួលបានប្រាក់ចំណូលបន្ថែមពីការលក់ដូរផលិតផលផ្សេងៗនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ2023 រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ សម្រាប់ទីតាំងដែលរបស់ ភីធីធី ដែលបងប្អូនខ្មែរអាចយកទៅលក់បាននោះគឺមានដូចជា៖
១. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាព្រៃកី
២. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាអូរចារ២
៣. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខា ផ្តៅជុំ ២(ស្គន់២)
៤. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខា តេង សូគាត
៥. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខា កំពង់ឆ្នាំង
៦. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាឧដុង្គ
៧. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខា ក្រុងសិរិសោភ័ណ (ខេត្តបន្ទាយមានជ័យ)
៨. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខា ខេត្តស្វាយរៀង
៩. ស្ថានីយប្រេងឥន្ធនៈ ភីធីធី ស្វាយអន្ទរ
១០.ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាក្រចេះ
១១. ស្ថានីយប្រេងឥន្ធនៈ ភីធីធី ឃ្លាំងលើ
១២. ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាស្ទឹងត្រែង
គួរជម្រាបថា ប្រសិនជាបងប្អូនចាប់អារម្មណ៍ឬសួរព័ត៌មានផ្សេង ក្នុងស្ថានីយប្រេងឥន្ធនៈទាំង 12 តាមរយៈតំណភ្ជាប់នេះ ៖ https://www.google.com/maps/d/edit... ៕
អត្ថបទ៖ ធី ស្រីល័ក្ខ