បើយោងតាមរបាយការណ៍CBC ប្រចាំឆ្នាំ២០២៤កន្លងទៅបង្ហាញពីស្ថានភាពឥណទាននៅកម្ពុជា ដោយក្នុងរបាយការណ៍នោះបានបង្ហាញថាគិតត្រឹមចុងខែធ្នូឆ្នាំ២០២៤ គ្រឹះស្ថានជាសមាជិករបស់CBC ទាំងអស់បានផ្ដល់ប្រាក់កម្ចីចំនួន ២៣៦,៤២៩,២៦៦៥លានរៀល(ប្រមាណជាង៥៨.៩៤ពាន់លានដុល្លារ) ដល់ពលរដ្ឋ៥.០៤លាននាក់នៅក្នុង២៥រាជធានីខេត្ត។
នៅក្នុង២៥រាជធានីខេត្ត មានរាជធានីខេត្តចំនួន៣គឺ ភ្នំពេញ ខេត្តកណ្ដាលនិងខេត្តសៀមរាបមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតពោលគឺរហូតដល់ទៅ៦០%នៃសមតុល្យឥណទានសរុប។
ចំណែកខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣មានដូចជា ខេត្តមណ្ឌលគីរី ប៉ៃលិននិងខេត្តកែប។
សរុបចំពោះទិដ្ឋភាពទូទាំងប្រទេស ចំនួនប្រជាជនដែលប្រើប្រាស់ឥណទានសរុបចំនួន៥,០៤លាននាក់នៅក្នុង២៥រាជធានី-ខេត្តជាមួយនឹងកម្ចីសរុប២៣៦,៤២៩,២៦៦៥លានរៀល។ ចំណែកឯទំហំទីផ្សារឥណទានទូទាំងប្រទេសវិញគឺមានអត្រាអ្នកប្រើប្រាស់ចំនួន៥១%បើធៀបនឹងចំនួនប្រជាជនសរុប(១៨ឆ្នាំឡើងទៅ)។ រីឯគុណភាពឥណទានវិញគឺមានអត្រាយឺតយ៉ាវក្នុងការសងត្រលប់លើស៩០ថ្ងៃ មានអត្រា៦.០៣% និងអតិថិជនភាគច្រើន(៧៦%) ខ្ចីប្រាក់តែ១ស្ថានប័ន៕