ដើម្បីជាការលើកស្ទួយទៅដល់ផលិតផលខ្មែរ ក៏ដូចជាចង់ជួយលក់កសិផលខ្មែរ នាពេលនេះសហគ្រិនខ្មែរនិងផ្សារទំនើបម៉ាក្រូ បានចាប់ដៃគ្នាដើម្បីរៀបចំពិព័រណ៍ផលិតផលខ្មែរ ដូច្នេះសូមបងប្អូនទាំងអស់គ្នាជួយទៅទិញនៅផលិតផលខ្មែរយើងផងណា។
ចំពោះការពិព័រណ៍ផលិតផលខ្មែរនេះដែរ គឹមានរយៈពេល២សប្តាហ៍ពេញដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើបម៉ាក្រូទាំង៣ទីតាំង សែនសុខ សៀមរាប ជ្រោយចង្វារ។
យ៉ាងណាមិញ នៅក្នុងការពិព័រណ៍បង្ហាញផលិតផលខ្មែរនេះគឺស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក រួមមានគ្រឿងទេសរបស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍ផងដែរ។
គួរបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរសូមនាំគ្នាចូលរួមឱ្យបានច្រើនកុះករ ហើយបើចង់ជួយកសិករសូមកុំភ្លេចទៅជួយទិញពួកគាត់ផងព្រោះផលិតផលនៅក្នុងស្រុកយើងសុទ្ធសឹងតែមានគុណភាព។ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលបានជាវផលិតផលក្នុងស្រុកក៏អាចមានឱកាសឈ្នះរង្វាន់ផងដែរ៕