ប្រយ័ត្នអត់ដឹង! ឆ្នាំក្រោយ កម្ពុជានឹងត្រូវដកចេញពីប្រទេសក្រីក្រហើយ ព្រោះកត្តាធំៗ៣នេះ
Kan DaraOCTOBER 18 20248.6 K views

កម្ពុជានឹងត្រូវបានដកចេញពីបញ្ជីប្រទេសមានការអភិវឌ្ឍន៍តិចបំផុតរបស់អង្គការសហប្រជាជាតិ (LDC) ក្នុងឆ្នាំ២០២៦ ក្រោយឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួនរយៈពេល ២០ឆ្នាំកន្លងមក។ ខាងក្រោមនេះ គឺជាកត្តាធំៗ៣ ដែលកម្ពុជាត្រូវបានដកចេញពីប្រទេសក្រីក្រ យោងតាមការសិក្សារបស់ UNDP៖

/. កំណើនសេដ្ឋកិច្ចឆាប់រហ័ស៖ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមក្នុងរង្វង់ ៧,៧% ជារៀងរាល់ឆ្នាំ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩។ ទោះមានជំងឺរាតត្បាតកូវីដ-១៩ បង្កឲ្យមានឱនភាពជាបណ្តោះអាសន្នក្តី ក៏កម្ពុជាត្រូវបានរំពឹងថានឹងរក្សាបាននូវកំណើនដ៏រឹងមាំ ដែលព្យាករណ៍ថានឹងសម្រេចបានក្នុងអត្រា ៦.១% សម្រាប់ឆ្នាំ ២០២៤​។

/. កំណែលម្អលើការអភិវឌ្ឍន៍ធនធានមនុស្ស៖ ប្រទេសកម្ពុជាត្រូវបានមើលឃើញថា កាន់តែមានភាពរីកចម្រើនលើការអភិវឌ្ឍន៍ធនធានមនុស្ស។ ប្រាក់ចំណូលជាតិសរុប (GNI) របស់កម្ពុជាបានកើនឡើងចំនួនបួនដង រីឯអាយុសង្ឃឹមរស់កើនឡើង ១៤ឆ្នាំ ខណៈអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពាក់កណ្តាល។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់កម្ពុជា បានកើនឡើង ៥៦.៩% ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២១ ដោយបានផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍មនុស្សកម្រិតមធ្យម។

/. ពាណិជ្ជកម្ម និងការវិនិយោគ៖ ការបើកចំហរបស់កម្ពុជាចំពោះពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាកត្តាសំខាន់ក្នុងកំណើនរបស់ខ្លួន។ ចាប់តាំងពីចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០៤ ការនាំចេញនិង FDI របស់កម្ពុជាបានកើនឡើង ដែលធ្វើឱ្យកម្ពុជាក្លាយជាគំរូសម្រាប់ LDCs ផ្សេងទៀតដែលកំពុងស្វែងរកការផ្លាស់ប្តូរ។

ក្នុងនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងក្នុងពិធី “អបអរសាទរខួបលើកទី ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេស និង ដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia