ក្រុមហ៊ុន ឌីភីអិនវី ឯ.ក ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិកាយា បានឧបត្ថម្ភទឹករ៉ែធម្មជាតិកាយា ចំណុះ ៥០០ ម.ល ចំនួន ៤៥០០ កេស ដើម្បីចូលរួមលើកស្ទួយ ក៍ដូចជាការផ្តល់នូវការគាំទ្រដល់កម្មវិធី “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២”
Sreymom ChaOCTOBER 29 2024

ក្រុមហ៊ុន ឌីភីអិនវី ឯ.ក ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិកាយា​ មានសេចក្តីសោមនស្សរីករាយ សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុនបានឧបត្ថម្ភទឹករ៉ែធម្មជាតិកាយា ចំណុះ ៥០០ ម.ល ចំនួន ៤៥០០ កេស ដើម្បីចូលរួមលើកស្ទួយ ក៍ដូចជាការផ្តល់នូវការគាំទ្រដល់កម្មវិធី “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ៣០ ខែតុលា រហូតដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឳកាសនៃការបើកកម្មវិធីដ៍មហោឡារិក​ នាល្ងាចថ្ងៃពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០២៤​ ផងដែរ។

ក្នុងនាមក្រុមហ៊ុនដែលមានស្ថាបនិក និងអ្នកបច្ចេកទេសជាកូនខ្មែរ ពិតជាមានមោទនៈភាពចំពោះទឹករ៉ែធម្មជាតិកាយា ដែលជាផលិតផលរបស់ខ្មែរ 100% ហើយមានប្រភពមកពីជួរភ្នំឱរ៉ាល់នៃប្រទេសកម្ពុជា ដែលត្រូវបានរកឃើញនៅក្នុងអាងស្តុកទឹកធម្មជាតិជម្រៅ100ម៉ែត្រពីស្រទាប់ក្រោមដី និងត្រូវបានផលិតឡើងដោយប្រព័ន្ធស្វ័យប្រវត្ត​ គ្មានការប៉ះពាល់រហូតបានជាផលិតសំរេចសំរាប់ទទួលទាន ជាមួយនឹងការត្រួតពិនិត្យគុណភាពទៅតាមបទដ្ឋានស្តង់ដារជាតិ និងអន្តរជាតិ។

ទឹករ៉ែធម្មជាតិកាយា មានកម្រិត pH 7.0 ដែលអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យ និងមានសមាសភាពរ៉ែធម្មជាតិសំខាន់ៗដែលល្អសម្រាប់សុខភាព។

អាស្រ័យហេតុ សូមសាធារណៈជូនមេត្តាជ្រាប និងមេត្តាចូលរួមទស្សនាកម្មវធីកីឡាជាតិអោយបានច្រើនកោះក ព្រមទាំងអញ្ចើញមកកាន់ស្តង់ទឹករ៉ែធម្មជាតិកាយា ដើម្បីបានភ្លក់នូវរស់ជាតិទឹករ៉ែដែលស្រស់ស្រទន់ និងស្រួលពិសា។

កាយា ទឹករ៉ែធម្មជាតិខ្មែរដើម្បីប្រជាជនខ្មែរ។

កាយាគ្រប់គ្រាន់ កាយាមាំទាំ !

Photo 2024 10 29 19 17 38

Photo 2024 10 29 19 17 57

Photo 2024 10 29 19 18 10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia