ទំនេរសៅរ៍ អាទិត្យ ចង់បានចំណូ.លថែម! មកស្គាល់វេបសាយខ្មែរ៣ ដែលប្រមូលម្តុំដោយការងារ.ក្រៅម៉ោងជាច្រើនកន្លែង
ធី ស្រីល័ក្ខOCTOBER 13 20241.3 K views

នាពេលនេះ ការងារក្រៅម៉ោង ឬការងារ Part time កំពុងតែពេញនិយមខ្លាំង ពិសេសគឺមានការចាប់អារម្មណ៍ពីសំណាក់យុវជន សិស្សនិស្សិតជាដើម។ ជាទូទៅការងារ Part time គឺមានតិចជាងការងារពេញម៉ោង ឬ Full Time ប៉ុន្តែប្រាក់ចំណូលដែលរកបាន គឺអាស្រ័យទៅលើសមត្ថភាព របស់មនុស្សម្នាក់ៗផងដែរ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់យុវជន សិស្សនិស្សិត ដែលចង់ស្វែងរកការងារក្រៅម៉ោងធ្វើបងប្អួនអាចឆែកវេបសាយ៣ នេះបានដែលប្រមូលផ្ដុំការងារក្រៅម៉ោង យ៉ាងសម្បូរបែប៖

 

១. វេបសាយ Khmer24

ចំពោះវេបសាយនេះដែរ ប្រសិនជាសិស្សនិស្សិតចង់បានការងារធ្វើក្រៅម៉ោងយើងគ្រាន់តែចុចវេបសាយមួយឈ្មោះថា khmer24 ហើយលោកអ្នកនឹងឃើញពាក្យមួយថា Category ដូច្នេះលោកអ្នកអាចជ្រើសការងារណាមួយក្នុងចំណោមការទាំងអស់នោះ បន្ទាប់មកយើងចុចពាក្យ Part Time វានឹងចេញលោតចេញជាម៉ោងសម្រាប់យើងជ្រើសរើសផងដែរ។ មិនតែប៉ុណ្ណោះនៅក្នុងវេបសាយនេះដែរ គឺមានទិន្នន័យជាច្រើន មានទាំងការងារជាអ្នកឌីហ្សាញ គ្រូបង្រៀនតាមផ្ទះ គ្រូបង្រៀនក្រៅម៉ោងនឹងឱកាសការងារជាច្រើនទៀតផងដែរ។

58

 

២. វេបសាយ bongthom

សម្រាប់វេបសាយនេះ ក៏មិនខុសគ្នាពីវេបសាយខាងលើដែរ ដោយសិស្សនិស្សិតទាំងអស់ចង់បានការងារធ្វើអាចចុចពាក្យ https://www.bongthom.com/ នោះវានឹងលោតការងារក្រៅម៉ោងជាច្រើន ហើយប្រសិនជាលោកអ្នកចេញចិត្តការងារណាចុចទៅលើពាក្យនោះទៅ នឹងចេញលក្ខខណ្ឌដែលលោកអ្នកត្រៀមខ្លួនដើម្បីទៅធ្វើការងារទាំងនោះ

59

៣. វេបសាយ CamHR

CamHR គឺជាវេបសាយ ដែលប្រមូលផ្ដុំទៅដោយការងារជាច្រើន​មុខដំណែង និងសឹងតែគ្រប់វិស័យ។ អ្វីដែលពិសេសនោះ ក្នុងវេបសាយនេះក៏មានមុខងារ ប្រមូលផ្ដុំការងារសម្រាប់អ្នកគ្មានបទពិសោធន៍សោះផងដែរ។

ដើម្បីរកមើលការងារដែលមិនទាមទារបទពិសោធសូមចូលទៅកាន់ វេបសាយ CamHR រួចចុចលើមុខងារ Jobs និងកំណត់ត្រង់ប្រអប់ “បទពិសោធន៍​ការងារ” ហើយជ្រើសរើសយកពាក្យថា “គ្មានបទពិសោធ” នោះបងប្អូនអាចអូសមើលប្រភេទការងារជាច្រើន ជាមួយនឹងប្រាក់ខែសមរម្យផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia