ស្រ្តីកូន២ បង្កើតចំណូល១ពាន់ដុល្លារដោយមិនបាច់ចាយពេលប្រាប់ពីសៀវភៅ៣ក្បាលធ្វើឲ្យខ្លួនអាចមានបាន
Toeuy HongOCTOBER 28 2024210 views

 អ្នកស្រី Jimenez ជាស្រ្តីកូន២ដែលធ្លាប់ធ្វើការពេញម៉ោងតែមិនជោគជ័យក្នុងអាជីពការងារ ហើយសម្រេចលាឈប់ពីការងារហើយមកលក់ផលិតផលឌីជីថលនៅលើផ្សារអនឡាញ Etsy រហូតអាចបង្កើតប្រភពចំណូលអកម្មចំនួន១ពាន់ដុល្លារក្នុងមួយហើយជីវភាពធូរធារ។

 

លោកស្រីបានបង្ហើបថាជីវភាពអ្នកស្រីអាចបង្កើតប្រភពចំណូលរឹងមាំនិងអាចកសាងភាពមានបាននិងរស់នៅមានសេរីភាពជាខ្លួនឯងគឺដោយសារតែសៀវភៅ៣ក្បាលដូចខាងក្រោមនេះ។

. Change Your Questions, Change Your Life

សៀវភៅនេះនិពន្ធដោយ Marilee Adams  ហើយជាសៀវភៅដែលជំរុញទឹកចិត្តពោលគឺសៀវភៅមួយក្បាលនេះជាសៀវភៅដែលជៈឥទ្ធិពលខ្លាំងលើផ្នត់គំនិតរបស់មនុស្ស។

. The Simple Path to Wealth

សៀវភៅនេះនិពន្ធដោយ JL Collins  គឺជាសៀវភៅដែលនិយាយពីលុយនិងការវិនិយោគ។ JL Collins គឺជាអ្នកនិពន្ធដែលមានជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន។ សៀវភៅនេះបង្រៀនមនុស្សឲ្យចេះគ្រប់គ្រងលុយបានល្អហើយប្រើប្រាស់លុយវិនិយោគដើម្បីបង្កើតភាពមានបាន។

. Designing Your Life: How to Build A well-lived, joyful life

សៀវភៅនេះនិពន្ធដោយ Burnett and Dave Evans ហើយសៀវភៅនេះជួយឲ្យអ្នកអានកាន់តែតែមានគំនិតច្នៃប្រឌិតជាពិសេសរចនានិងគូសវាស់ជីវិត ក្ដីស្រមៃនិងគោលដៅដែលជួយឲ្យជីវិតកាន់តែមានភាពប្រសើរឡើង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia