គិតតាមចំនួនឆ្នាំ! នេះជាប្រា.ក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការ ចង់ចូលនិវត្តន៍មុនអាយុ
Kan DaraOCTOBER 11 202413.4 K views

យោងតាមឯកសារ ការទូរទាត់និងផលប្រយោជន៍របស់មន្ត្រីរាជការ បានបង្ហាញថា ប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការ ដែលចង់ចូលនិវត្តន៍មុនអាយុកាលកំណត់ ត្រូវបែងចែកជា៤ ករណីធំៗ ដូចខាងក្រោម៖

 

១/. ករណីធ្វើការតិចជាង ២០ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភ បៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍ ១០ខែ ហើយគ្មានប្រាក់ប្រចាំខែទេ។

 

២/. ករណីធ្វើការបាន ២០ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍ គុណ ៧ខែ និងទទួលបានប្រាក់ប្រចាំខែ ៦០% នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ។

 

៣/. ករណីធ្វើការបាន ២១ឆ្នាំ គុណ ៦២% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍

  • ករណីធ្វើការបាន ២២ឆ្នាំ គុណ ៦៤% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៣ឆ្នាំ គុណ ៦៦% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៤ឆ្នាំ គុណ ៦៨% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៥ឆ្នាំ គុណ ៧០% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៦ឆ្នាំ គុណ ៧២% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៧ឆ្នាំ គុណ ៧៤% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៨ឆ្នាំ គុណ ៧៦% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍
  • ករណីធ្វើការបាន ២៩ឆ្នាំ គុណ ៧៨% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍

(និងប្រាក់ឧបត្ថម្ភទទួលបាន ស្មើនឹងបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍ គុណនឹង ៧ខែដូចគ្នា)។

 

៤/. ករណីធ្វើការចាប់ពី ៣០ឆ្នាំឡើងទៅ គុណនឹង ៨០% នៃបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍ និងប្រាប់ឧបត្ថម្ភទទួលបាន ស្មើនឹងបៀវត្សមូលដ្ឋានមុនពេលចូលនិវត្តន៍ គុណនឹង ៧ខែ។

 

គួរជម្រាបផងដែរថា រាល់ករណីធំៗទាំង៤ខាងលើ នៅមានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

 

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមអានលិខិតខាងក្រោម៖

ចច

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia