នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី០១-០៣ខែតុលា ឆ្នាំ២០២៤នេះ ខេត្តដែលទទួលបានស្ថិតិភ្ញៀវទេសចរច្រើនជាងគេ គឺមានចំនួន៣ខេត្ត។
ក្នុងនោះភ្ញៀវទេសចរជាតិ ដែលបានដើរលេងកម្សាន្តទូទាំងប្រទេស មានប្រមាណជាង១លាននាក់ នៅតាមបណ្តាខេត្តរាជធានី ដោយខេត្តដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុត គឺខេត្តបាត់ដំបង។
យោងតាមប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថា រាជធានី-ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៣ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ នៃឆ្នាំ២០២៤នេះ រួមមាន៖
១. ខេត្តបាត់ដំបង ទទួលបានភ្ញៀវប្រមាណជិត ២២ម៉ឺនាក់
២. ខេត្តសៀមរាប ទទួលបានភ្ញៀវប្រមាណជិត ១៨ម៉ឺននាក់ និងទេសចរអន្តរជាតិ ជិត៨ពាន់នាក់
៣. ខេត្តព្រះសីហនុ ទទួលបានភ្ញៀវប្រមាណជិត១៧ម៉ឺននាក់
គួរបញ្ជាក់ថាចំពោះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានដើរលេងកម្សាន្តទៅទូទាំងប្រទេស សរុបរួមមានប្រមាណ ១លាន៨សែននាក់ភ្ញៀវទេសចរបរទេសប្រមាណជិត ៤ម៉ឺននាក់ ៕