ភោជនីយដ្ឋានជាង ៦០ម៉ឺនកន្លែងនៅថៃ ត្រូវបានបិទទ្វារជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ
Bunthoeun KoemOCTOBER 28 202425 views

នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ អាជីវកម្មភោជនីយដ្ឋាននៅក្នុងប្រទេសសរុបជាង ៦០ ម៉ឺនកន្លែងហើយត្រូវបានបិទទ្វារជាបន្ដបន្ទាប់ និងមានភោជនីយដ្ឋានជាច្រើនទៀតកំពុងត្អូញត្អែរអំពីការធ្លាក់ចុះនៃចំណូលរបស់ខ្លួន។​ ខណៈការបិទទ្វារភោជនីដ្ឋានដ៏សម្បើមនេះគឺបណ្ដាលមកពីកត្ដាជាច្រើន។

 

59

 

យោងតាមការដកស្រង់ពីសារព័ត៌មាន The Nation របស់ប្រទេសថៃកាលពីពេលថ្មីៗបានឲ្យដឹងថា ការបិទអាជីវកម្មខាងលើត្រូវបានកំណត់ក្នុងហេតុផលចម្បងជាច្រើនដូចជា៖ ការធ្លាក់ចុះសេដ្ឋកិច្ច ការប្រកួតប្រជែងខ្លាំង ការកើនឡើងថ្លៃ និងការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ។

 

បើតាមការបញ្ជាក់ពីលោកស្រី Thaniwan Kulmongkol ប្រធានសមាគមភោជនីយដ្ឋានថៃបានប្រាប់ថា ភាពអសមត្ថភាពក្នុងការវិវត្តន៍ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក៏ជាហេតុផលដ៏សំខាន់មួយនៃការបិទអាជីវកម្មផងដែរ ព្រោះភោជនីយដ្ឋានជាច្រើនមិនអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារបាន។ ក្នុងនោះអ្នកដែលប្រកាន់ខ្ជាប់អាជីវកម្មបែបប្រពៃណីមិនអាចប្រកួតប្រជែងជាមួយគូប្រជែងបែបទំនើបបានទេ។

 

Ds C04215 Scaled

 

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយលោកស្រីមានប្រសាសន៍ដូច្នេះថា «ភោជនីយដ្ឋានជាច្រើនមិនអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរតាមទីផ្សារបានទេ។ អ្នកដែលប្រកាន់ខ្ជាប់នឹងគំរូអាជីវកម្មបែបប្រពៃណីកំពុងរកឃើញថាវាកាន់តែលំបាកក្នុងការប្រកួតប្រជែងជាមួយគូប្រជែងទំនើបជាងមុន និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព ដែលនាំឱ្យមានការខាតបង់ និងការបិទ។ ភាពអសមត្ថភាពក្នុងការវិវត្តន៍ការផ្តល់ជូនរបស់ពួកគេដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់បានបង្ហាញថាជាឧបសគ្គដ៏សំខាន់មួយដែរ»

 

58

 

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលថៃបានលើកទឹកចិត្តដល់អាជីវករថ្មីអោយបន្តបើកដំណើរការតាមបែបទំនើប។​ ចំណែកភោជនីយដ្ឋានបែបប្រពៃណីលើកទឹកចិត្តអោយកែប្រែខ្លួនទៅជាភោជនីយដ្ឋានទំនើបតាមរយ:វិធីសាស្ត្រ ការដឹកជញ្ជូន ការប្រើជំនួយពីAi  ការវិចខ្ចប់ល្អ និងការប្រើប្រាស់គ្រឿងផ្សំជំនួស៕

 

Issaya

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia