ថ្មីៗនេះ ធនាគារនៃកម្ពុជា បានប្រកាសធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជាក្នុងក្របខ័ណ្ឌមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចំនួន១០រូប។
ចំពោះបេក្ខជនដែលបានជាប់ជាស្ថាពរក្នុងការជ្រើសរើសនេះ និងបំពេញតួនាទីជាសេដ្ឋវិទូនិងត្រូវចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវវិភាគស្ថានភាពសេដ្ឋកិច្ច និងរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ។
១. មានសញ្ជាតិខ្មែរ
២. មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬធនាគារ
៣. មានចំណេះដឹងភាសាអង់គ្លេស (IELTS 6.0)
៤. មានបទពិសោធន៍ក្នុងការស្រាវជ្រាវ និងវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៥. មានសុខភាពល្អ។
គួរបញ្ជាក់ថា ប្រសិនជាលោក-លោកស្រី ចាប់អារម្មណ៍ចង់ដាក់ពាក្យចូលធ្វើការអាចសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។ ឬធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០២៣ ៧២២ ២២១/ ០៨១ ៨៧៧ ២២៧៕