រដ្ឋសភាសម្រេចអនុម័តផែនការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង នៅឆ្នាំ២០២៥ របស់កម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២៤។ យោងតាមក្រសួងព័ត៌មានបានបញ្ជាក់ថាចំនួនថវិកាសរុបស្ថិតក្នុងរង្វង់១៤២ ៩៥៨ ប៊ីលានរៀល សមមូលនឹងប្រមាណ៣៥១៦៨លានដុល្លារអាមេរិក។
ក្នុងនោះរដ្ឋាភិបាលគ្រោងចំណាយលើវិស័យរដ្ឋបាលទូទៅក្នុងទឹកប្រាក់.ស្មើ១,៦២ភាគរយនៃផលិតផលក្នុងស្រុកសរុប,វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ក្នុងទឹកប្រាក់ ស្មើ២,៧៧ភាគរយ,ចំណាយលើវិស័យសង្គមកិច្ចក្នុងទឹកប្រាក់ស្មើ៥,០២ភាគរយ និងចំណាយលើវិស័យសេដ្ឋកិច្ច ក្នុងទឹកប្រាក់ស្មើ ៣,៨៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក។
សូមបញ្ជាក់ផងដែរថាចំពោះគម្រោងចំណាយតាមវិស័យខាងលើនេះ មានភាគរយថវិកាខ្ពស់ជាង ផែនការថវិកាសម្រាប់ចំណាយកាលពីឆ្នាំ២០២៤ទាំងអស់ លើកលែងតែចំណាយមូលធនសម្រាប់វិនិយោគសាធារណ:ដោយហិរញ្ញប្បទានក្នុងប្រទេសដែលធ្លាក់ចុះ ផ្ទុយទៅវិញចំណាយមូលធនសម្រាប់វិនិយោគសាធារណ:ដោយហិរញ្ញប្បទានក្រៅប្រទេស បានកើនឡើងរហូតទៅដល់ជាង៣០០ភាគរយ៕
អត្ថបទដោយ៖ ពីង ជូអេង