អ្នកឧកញ៉ា សួរ វីរៈ គឺជាអ្នកជំនួញជួរមុខមួយរូបនៅក្នុងវិស័យដឹកជញ្ជូន ដែលយើងស្ទើរគ្រប់គ្នាបានស្គាល់ និងធ្លាប់ប្រើប្រាស់សេវាកម្មនោះគឺក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។ ដោយក្រុមហ៊ុនមួយនេះគឺមានសេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ទំាងក្នុងស្រុក និងក្រៅស្រុកថែមទៀតផង។ យ៉ាងណាក្រៅពីរកស៊ីនៅក្នុងវិស័យដឹកជញ្ជូន អ្នកជំនួញដែលមានដើមកំណើតមកពីខេត្ដកោះកុងមួយនេះ ក៏បានប្រឡូកចូលក្នុងវិស័យទេសចរណ៍ផងដែរ។
ដោយក្នុងនោះអ្នកឧកញ៉ាបានបង្កើតនូវរីស៊តល្បីៗជាច្រើនកន្លែងដូចជា៖ រំដួលគីរីរម្យ រីស៊ត, ឧទ្យានបោះតង់គីរីរម្យ, កោះស្តេចរីស៊ត, កោះអភិជនរីស៊ត, សារ៉ារីស៊ត, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel និងPidoma Resort ជាដើមដែលសុទ្ធសឹងស្ថិតនៅក្នុងតំបន់ទេសចរណ៍ទាក់ទាញបំផុតនៅប្រទេសកម្ពុជាដូចជាកោះរ៉ុងសន្លឹម កោះស្ដេច និងឧទ្យានជាតិគីរីរម្យ។
យ៉ាងណាថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានបង្ហើបពីគម្រោងរីស៊ត ២ ទៀតដែលនឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ នេះដែរ៊។ ដោយក្នុងនោះរួមមាន៖ ម៉េតម៉ាងឃី រីស៊ត(Mad Monkey Resort) រួមជាមួយនឹង រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence ដែលមានទីតាំងស្ថិតនៅតំបន់កោះស្ដេច ខេត្ដកោះកុង។
យោងតាមការបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ាបានសរសេរថា «រដូវកាលកំសាន្តឆ្នេរសមុទ្របានមកដល់វិញហើយ។ រីស៊តស្រស់ស្អាតចំនួន ៤កន្លែងនៅតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុងបានមានវត្តមាននៅដែនដីកោះមួយនេះហើយ
១-កោះស្តេចរីស៊ត(Koh Sdach Resort)
២-កោះអភិជនរីស៊ត(Koh Akpijun Resort)
មកដល់ឆាប់ៗក្នុងចុងឆ្នាំនេះ
៣-ម៉េតម៉ាងឃី រីស៊ត(Mad Monkey Resort)
៤-រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence»។
ដូច្នេះសម្រាប់លោកអ្នកដែលចូលចិត្ដដើរកម្សាន្ដ អាចធ្វើដំណើរទៅកាន់រីស៊តថ្មីទាំងពីរខាងលើនេះបាន នៅពេលបើកដំណើរការផ្លូវការនៅចុងឆ្នាំ២០២៤នេះ ថាតើមានភាពស្រស់ស្អាតកម្រិតណា និងមានចំណុចពិសេសអ្វីខ្លះ៕