ម្ចាស់ក្រុមហ៊ុន Nike ប្រាប់ចំៗ បើអ្នកធ្វើរឿងធំទាំង ៥នេះបាន ជីវិតនឹងជោគជ័.យខ្ពស់បំផុត
Kan DaraJULY 1 2024908 views

បើនិយាយពីក្រុមហ៊ុន NIKE យើងប្រាកដជានឹកដល់ភ្លាមពី Brand ដែលមានវិសាលភាពបំផុតមួយក្នុងលោកខាងផលិតសម្ភារៈកីឡា និងស្បែកជើងដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៦៤ ដោយសហស្ថាបនិកពីររូបគឺលោក Phil Knight  និង Bill Bowerman។ ខាងក្រោមនេះគឺជាគន្លឹះក៏ដូចជាមេរៀនទាំង៥ ដែលលោក Phil Knight ចង់ចែករំលែកដល់មនុស្សគ្រប់គ្នាដើម្បីសម្រេចជោគជ័យក្នុងជីវិត៖

Ss

/. វ័យខ្ទង់២០ឆ្នាំ ចាយពេលរៀន និងស្រាវជ្រាវ៖ បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ និងធ្លាប់បានចូលបម្រើជាទាហានជើងទឹករបស់អាមេរិកអស់រយៈពេលមួយឆ្នាំ Phil Knight ដែលមានអាយុ ២៤ឆ្នាំ បានសម្រេចចិត្តធ្វើដំណើរកម្សាន្តជុំវិញពិភពលោក និងបានស្នើសុំលុយឪពុកម្តាយដើម្បីផ្គត់ផ្គង់ការចំណាយនេះ។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក Phil Knight បានបន្តការធ្វើដំណើរ និងបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនដូចជា ជប៉ុន ហុងកុង វៀតណាម ហ្វីលីពីន ឥណ្ឌា កេនយ៉ា អេហ្ស៊ីប តួកគី អាល្លឺម៉ង់ បារាំង និងប្រទេសមួយចំនួនទៀត។ លោកបានរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចជាច្រើន ហើយចងចាំទុកអនុវត្តក្នុងជីវិតជាក់ស្តែង។

 /. ធ្វើឲ្យខ្លាំង៖​ Phil Knight  ធ្លាប់បានបម្រើការងារជាគណនេយ្យករ និងជាជំនួយការសាស្រ្តចារ្យនៅសាកលវិទ្យាល័យ ស្របពេលដែលលោកកំពុងមានអាជីវកម្មផ្ទាល់ខ្លួន។ មូលហេតុដែលលោកធ្វើដូច្នេះក៏ព្រោះតែត្រូវការចំណូលដើម្បីទ្រទ្រង់ការចំណាយ ហើយលោកក៏មិនប្រាកដថាអាជីវកម្មដែលទើបនិងបើកដំបូង (Blue Ribbon Sports) អាចជោគជ័យឬអត់។ តែប៉ុន្មានឆ្នាំក្រោយមក លោកបានបោះការងារនោះចោល ហើយត្រឡប់មកចំណាយពេលស្ទើរគ្រប់វិនាទីសម្រាប់ Blue Ribbon Sports វិញម្តង។

Xx

/. ត្រូវដឹងឱ្យច្បាស់ពីរបស់ដែលអ្នកចង់បាន៖ សហស្ថាបនិករូបនេះ និយាយថា៖ «បើអ្នកកំពុងចរចាអំពីការរកស៊ី អ្នកត្រូវដឹងឱ្យច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយលើកវាមកពិភាក្សាមុន»។ ជាឧទាហរណ៍ នៅពេលដែល Phil Knight ធ្វើការចរចាការរកស៊ីជាមួយក្រុមហ៊ុនផ្សេងទៀតដែលផ្គត់ផ្គង់ទំនិញឱ្យ Blue Ribbon Sports លោកបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនទាំងនេះត្រូវតែផ្តល់ទំនិញឱ្យទាន់ពេលវេលាកំណត់។ គ្រប់ពេល អ្នកត្រូវតែច្បាស់ពីអ្វីដែលអ្នកចង់បាន ដើម្បីចៀសវាងការភ័ន្តច្រឡំនៅពេលក្រោយ។

/. ត្រៀមផែនការទីពីរជានិច្ច៖ មេរៀនសំខាន់មួយទៀតដែលនាំឱ្យ Phil Knight សម្រេចក្តីស្រមៃក្នុងនាមជាអ្នកជំនួញជោគជ័យគឺ ការមានគម្រោងការទី២។ គ្រាដំបូងដែលលោកដឹងថាក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ទំនិញ នៅឯ Onitsuka ប្រទេសជប៉ុនកំពុងមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក Phil Knight បានត្រៀមផែនការទី២ រួចជាស្រេចដើម្បីផលិតស្បែកជើងដោយខ្លួនឯង។ ចំណុចនេះជួយឱ្យលោកបង្កើតយីហោ NIKE បានយ៉ាងជោគជ័យនៅពេលក្រុមហ៊ុននៅជប៉ុននោះផ្ដាច់ការទាក់ទងធ្វើជំនួញជាមួយ។

/. ដឹងពីពេលវេលាត្រូវឈប់៖ ចាប់តាំងពី NIKE បានដំណើរការមក សហស្ថាបនិក Phil Knight បានយកឈ្នះឧបសគ្គជាច្រើន។ ថ្វីត្បិតតែលោក ជាមនុស្សមានចិត្តមានះចង់ឈ្នះក្តី ប៉ុន្តែលោកដឹងច្បាស់ថាពេលណាជាពេលដ៏សមស្របបំផុតក្នុងការចរចា។ លោកបានយល់ព្រមបញ្ចប់ទំនាស់ជាមួយដៃគូរកស៊ី Onitsuka ដោយក្រុមហ៊ុននេះយល់ព្រមសងថ្លៃប៉ះប៉ូវផ្លូវចិត្តដល់លោកពាក់កណ្ដាល។ ជាងនេះទៅទៀត Phil Knight ក៏បានយល់ព្រមបង់ថ្លៃ ១ភាគ៣ នៃតម្លៃពន្ធនាំចូលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទាមទារផងដែរ។ រឿងនេះហាក់ដូចជាធ្វើឱ្យលោកបាក់មុខបន្តិច ប៉ុន្តែ Phil Knight ពិតជាបានដឹងប្រាកដថាពេលណាជាពេលដែលត្រូវបញ្ឈប់ការតតាំង។

Xxx

គួរជម្រាបផងដែរថា កាលចាប់ផ្តើមដំបូងក្រុមហ៊ុន NIKE ប្រើដើមទុនត្រឹមតែ ១0០០ដុល្លារប៉ុណ្ណោះ តាមរយៈការចរចាយកសិទ្ធិចែកចាយពីប្រេនកីឡាដ៏ល្បីរបស់ជប៉ុន។ ក្រោយៗមក លោក Phil Knight ជាមួយនឹងគ្រូបង្វឹករបស់ខ្លួនគឺលោក Bill Bowerman ក៏បម្លែងខ្លួនក្នុងការផលិតស្បែកជើងម៉ាកប្រេនថ្មីសម្រាប់ខ្លួនឯង ដោយក្នុងនោះពួកគាត់ក៏បានរកឃើញគំនិតថ្មីក្នុងការបង្កើតស្បែកជើង ២ ប្រភេទ គឺស្បែកជើងការ៉ាបប៉ុង និងស្បែកជើងបាតខ្យល់។ ចាប់តាំងពីពេលនោះមក NIKE មានការរីកចម្រើនឆាប់រហ័សដោយអាចវ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើនលើលោក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia