ពីអ្នកលក់ស្បែងជើងធម្មតា ម្ចាស់យីហោ Pedro ផ្តោតលើរឿងទាំងនេះ អាចល្បីទូទាំងពិភពលោក​
នៅ ហៀងMAY 11 2022408 views

បងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់នៅយីហោលក់រាយ Pedro ជាពុំខាន នេះក៏ដោយសារតែវាជា យីហោមួយដែលកំពុងតែមានប្រជាប្រិយភាព និងភាពល្បីល្បាញខ្លាំងទូទាំងពិភពលោក ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដែលមានបងប្អូនជាច្រើនសម្រុកនាំគ្នាចូលទិញយ៉ាងព្រោងព្រាត ។

ប៉ុន្តែបងប្អូនទាំងអស់គ្នាប្រហែលជាមិនទាន់ស្គាល់ថា នរណានៅពីក្រោយខ្នងយីហោជោគជ័យ និងល្បីលំដាប់ពិភព លោកមួយនេះឡើយ ហើយកាន់តែមិនដឹងទៀតនោះគឺ ហេតុអ្វីបានជាយីហោមួយនេះ ទាក់ចិត្តមនុស្សរាប់សែននាក់ឱ្យចូទៅទិញ? ថ្ងៃនេះយើងនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអោយបានដឹងពីមូលហេតុខ្លះៗ នៃការចាប់ផ្តើមរបស់យីហោមួយនេះ ។

Charles និង Keith ត្រូវបានគេដឹងថាគឺជា គឺជាបងប្អូនបង្កើននឹងគ្នា ដែលដំបូងឡើយបងប្អូនទាំងពីររូបនេះបានធ្វើការនៅហាងលក់ស្បែកជើងឪពុកម្តាយរបស់ពួកគេនៅក្នុងស្រុក Ang Mo Kio ទឹកដីប្រទេសប្រទេសសិង្ហបុរី ។ ក្រោយពីធ្វើការអស់ជាច្រើនឆ្នាំនៅក្នុងអាជីវកម្មលក់ស្បែកជើងឱពុងម្តាយ អ្នកទាំងពីរបានបែកគំនិត គិតចង់ចេញរកស៊ីដោយខ្លួនឯង ហើយទីបំផុតអ្នកទាំងពីរក៏បានបើកអាជីវកម្មដំបូងរបស់ខ្លួនមួយដែលមានឈ្មោះថា CHARLES & KEITH ដែលជាហាងលក់ស្បែកជើង សម្លៀក បំពាក់ និងកាបូប បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ខណៈពេលបច្ចុប្បន្នមានប្រមាណជា ៧០០កន្លែង នៅទូទាំងពិភពលោក ។

ដោយសារតែជោគជ័យទៅលើយីហោទីមួយហើយ អ្នកទាំងពីក៏បង្កើតនៅយីហោមួយទៀត នៅក្នុងកំឡុងឆ្នាំ២០០៦ ដែលនោះគឺជាយីហោ Pedro ពោលគឺជំនួញទីពីរនេះក៏មានភាពជោគជ័យខ្លាំងណាស់ដែរ ខណៈបច្ចុប្បន្នមានប្រមាណជាង១០០សាខាហើយនៅលើពិភពលោក ។ យ៉ាងណាមិញខាងក្រោមនេះជាប្រើយុទ្ធសាស្រ្តជោគជ័យ៤ ដែលធ្វើអោយយីហាងមួយនេះតែងតែប្រើ ៖

១. ផលិតផលទំនើប គុណភាពខ្ពស់ និងទាក់ទាញអតិថិជន៖​​​​ ដើរចូលទៅក្នុងហាង Pedro គឺត្រូវតែមានផលិតម៉ូតថ្មីចំនួន១ពាន់ម៉ូតជារៀងរាល់ឆ្នាំ និងម៉ូតថ្មីៗមានចំនួន១៥ ទៅ ២០ម៉ូតជារៀងរាល់សប្តាហ៍ ដែលនេះគឺជាក្បួនទាក់ចិត្ត អតិថិជនទាំងថ្មីនិងចាស់ អ្វីដែលសំខាន់មួយទៀតនោះគឺគុណភាព រួមទាំងទំនុកចិត្ត និងតែងតែផ្តល់ឱ្យពួកតែងតែផ្តល់អោយអ្នកទិញនូវម៉ូដទាន់សម័យចុងក្រោយបំផុតក្នុងតម្លៃសមរម្យ។

២. មានប្រព័ន្ធផ្សព្វផ្សាយសង្គមខ្លាំង និងការចូលរួមរបស់អ្នកមានឥទ្ធិពល៖ ប្រពន្ធផ្សព្វផ្សាយគឺជារឿងសំខាន់មួយហើយ ដែលមិនអាចខ្វះបាននៅក្នុងការរកស៊ីនាពេលបច្ចុប្បន្ន តែអ្វីដែលមិនអាចខ្វះបាននោះគឺ អ្នកដែលមានឥទ្ធិពល មានន័យថាអ្នកដែលមានឈ្មោះល្បី ឬតារាល្បីជាដើម តួយ៉ាង Pedro បានជួលតារាល្បីៗជាច្រើនដើម្បីថតម៉ូតឱ្យខ្លួន ធ្វើបែបនេះចំនួនអ្នកគាំទ្រកាន់តែកើនឡើង ថែមទាំងធ្វើអោយយីហាងក៏កាន់តែល្បីដែរ។

៣. ការបើកដំណើរការគេហទំព័រ e-ommerce ៖ ដោយមើលថាទីផ្សារអនឡាញកាន់តែពេញនិយម ខ្លួនបានបើកដំណើរការគេហទំព័រ ecommerce ក្នុងឆ្នាំ ២០១៤ដោយបច្ចុប្បន្ន Charles & Keith បញ្ជូនទៅកាន់ប្រទេសជាង ៧០ ជុំវិញពិភព លោក ធ្វើបែបនេះ Pedro មិនត្រឹមតែចំណេញភ្ញៀវដែលចូលទិញនៅក្នុងហាងប៉ុណ្ណោះទេ តែមួយផ្លូវទៀតគឺចំណេញភ្ញៀវ មកពីការទិញអនឡាញផងដែរ ។ 

៤. ទីតាំងហាងលេចធ្លោ និងងាយស្វែងរក៖ រឿងរើសទីតាំងគឺជារឿងសំខាន់បំផុតមួយរបស់អាជីវកម្ម ដូចគ្នានេះដែរ Pedro ជឿថាទីតាំងល្អគឺជាកត្តាសំខាន់ក្នុងការទាក់ទាញអតិថិជនចូលកន្លែងកាន់តែច្រើន ព្រោះថាហាងដែលមានទីតាំងល្អ សម្បូរមនុស្សច្រើន វាកាន់តែធ្វើអោយអាជីវកម្មរីកចម្រើន ដូច្នេះហើយបានជាPedro ព្យាយាមរកទីតាំងណា ដែលមានមនុស្សច្រើន ដូជានៅតាមផ្លូវកែង ឬតាមផ្សារទំនើបជាដើម ។ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia