កាលពីថ្មីៗនេះបន្ទាប់ពី OPPO បានប្រកាសបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនគឺ Reno8 Series ចំនួន 3 ម៉ូដែលឃើញថាសន្ទុះគាំទ្រគួរឲ្យភ្ញាក់ផ្អើលដែលក្នុងនោះ Reno8 (4G) & Reno8 Z 5G បានចេញលក់ជាផ្លូវការហើយលើទីផ្សារប្រទេសកម្ពុជា។ ចំណែក OPPO Reno8 (5G) កំពុងបន្តឲ្យ Pre-Order រហូតដល់ថ្ងៃទី31 សីហា 2022 ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី1 កញ្ញា 2022 ឆាប់ៗខាងមុននេះ។
តួយ៉ាង នៅក្នុងត្រកូល OPPO Reno8 Series យើងបានបង្ហាញខ្លះៗរួចមកហើយអំពីការឌីហ្សញរូបរាង និងស្ទីលពណ៌ថ្មីពណ៌មាសដ៏ពេញនិយម។ ឥឡូវយើងមកជជែក និងមុជឲ្យកាន់តែជ្រៅអំពីលក្ខណៈពិសេសរបស់ OPPO Reno8 5G ដែលមានតម្លៃ $569 ថាតើតម្លៃប៉ុណ្ណឹងស័ក្កិសមជាមួយអ្វីដែលស្មាតហ្វូននេះមានឬទេ?
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Review ខាងក្រោមនេះ ៖
តោះ… នៅចាំអីទៀត? សម្រាប់ OPPO Reno8 5G លោកអ្នកអាចបន្តធ្វើការកក់ទុករហូតដល់ថ្ងៃទី31 សីហា 2022 ដោយមានការថែមជូនកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
សូមបញ្ជាក់ថាសម្រាប់ OPPO Reno8 (4G) $359 & Reno8 Z 5G $429 មានដាក់លក់នៅលើទីផ្សារហើយ ជាមួយនឹងការថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ សម្រាប់ការថែមជូននេះចាប់ពីថ្ងៃទី 27 សីហា ដល់ថ្ងៃទី 08 កញ្ញា 2022 ប៉ុណ្ណោះ។ ចំពោះព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO៕