ថែសុខភាពផង! នេះជាទីក្រុងទាំង៤នៅតំបន់អាស៊ានដែលមានគុណភាពខ្យល់ពុលបំផុតក្នុងលោក
Toeuy HongJANUARY 24 202513 views

ឈានដល់ឆ្នាំ២០២៥កម្រិតខ្យល់ពុលបានរាតត្បាតនៅក្នុងទីក្រុងរបស់ប្រទេសជាច្រើននៅទូទាំងពិភពលោក ហើយក្នុងនោះទីក្រុងក្នុងប្រទេសតំបន់អាស៊ានក៏កំពុងប្រឈមនឹងកម្រិតគុណភាពខ្យល់ពុលផងដែរ។

 

បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាគិតត្រឹមថ្ងៃសុក្រនេះទីក្រុងបាងកករបស់ថៃបានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៤ក្នុងលោកជាទីក្រុងដែលគុណភាពខ្យល់ពុលបំផុតនៅទូទាំងពិភពលោក។ នេះបើយោងតាមវេបសាយតាមដានគុណភាពខ្យល់របស់ស្វីសដែលហៅកាត់ថាIQAire។ 

 

 គិតត្រឹមព្រឹកថ្ងៃនេះទីក្រុងបាងកករបស់ថៃសន្ទស្សន៍គុណភាពខ្យល់បានឡើងដល់១៨៨ជាកម្រិតខ្ពស់ដែលមនុស្សគួរមានការប្រុងប្រយ័ត្នពេលចេញក្រៅនិងធ្វើសកម្មភាពនៅខាងក្រៅយូម៉ោង។

 

ក្រៅពីទីក្រុងបាងកករបស់ថៃ ក៏មានទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ានដែលមានគុណភាពខ្យល់ពុលអាក្រក់បំផុត។ ក្នុងនោះទីក្រុងហូជីមិញរបស់វៀមណាមមានគុណភាពខ្យល់ពុលបំផុតលើសទីក្រុងបាងកករបស់ថៃ។ ចំណែកទីក្រុងភ្នំពេញរបស់កម្ពុជាស្ថិតក្នុងលេខរៀងទី៥ជាទីក្រុងមានគុណភាពខ្យល់ពុលបំផុតក្នុងលោក ហើយទីក្រុងហាណូយរបស់វៀតណាមស្ថិតនៅលេខរៀងទី៧៕

 

គួរបញ្ជាក់ផងដែរយោងតាមការចុះផ្សាយដោយ ក្រសួងបរិស្ថាន អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជានៅថ្ងៃនេះ បានឱ្យដឹងថា រាជធានី-ខេត្តចំនួន ៤ ដោយមានដូចជា៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ កោះកុង សៀមរាប កំពុងស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហមដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia