កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន នៅទីក្រុងក្រៅប្រទេសធំៗ២នេះ ដើម្បីទុកទាក់ទាញអ្នកវិនិយោគិន
ធី ស្រីល័ក្ខJANUARY 24 2025240 views

កាលពីថ្មីៗនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងសំណើរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា។

២២

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតសក្តានុពលកម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា។

២៣

គូសបញ្ជាក់ថា អង្គប្រជុំនេះក៏បានបង្ហាញជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌា ក្រោយពេលដែលមជ្ឈមណ្ឌលនេះបានបង្កើតរួចរាល់ នៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia