សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាសាងសង់ផ្លូវដែកថ្មី១ខ្សែ
Bunthoeun KoemJANUARY 24 20251.1 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាសាងសង់ផ្លូវដែកថ្មីមួយខ្សែតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ចខេត្ដពោធិ៍សាត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូននៅក្នុងតំបន់នោះ។ ដោយការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

 

474554701 927902472854081 4926892749846670364 N

 

ថ្លែងនៅក្នុងពិធីខាងលើសម្តេចធិបតី មានប្រសាសន៍ថា "...កិច្ចការងារនេះ អាចពិនិត្យបន្ថែមទៀត ទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលយើងត្រូវការបន្ថែមតភ្ជាប់ ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែករបស់យើង ហើយចំពោះការរៀបចំ តំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅខាងមុខ ដែលត្រូវការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះ គឺការតភ្ជាប់ផ្លូវដែក ផ្លូវថ្នល់នេះ គឺជាកិច្ចការសំខាន់មួយ" ។ ក្នុងនោះសម្ដេចបានណែនាំឲ្យក្រសួង សហការជាមួយ CDC និងរដ្ឋបាលខេត្ដពោធិ៍សាត់ សិក្សាលើគម្រោងនេះ។

 

សម្ដេចធិបតីបន្ដថា នៅក្រគរ រាជរដ្ឋាភិបាលគម្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយ ហើយក្នុងនោះចៀសមិនផុតពីការដឹកជញ្ជូន ទៅខេត្ដព្រះសីហនុ ឬមួយទៅក្រុងប៉ោយប៉ែតនោះទេ ដូច្នេះការដឹកជញ្ជូននេះត្រូវបានពហុមធ្យោបាយ និងអន្ដរមធ្យបាយ។

 

"ផ្លូវយើងធ្វើហើយ ប៉ុន្តែផ្លូវដែកនេះ ជាពិសេសសម្រាប់ដឹកជញ្ជូនទំនិញច្រើន ដូចនៅពោធិ៍សាត់ ដឹករថយន្ត មានរថយន្តFord រថយន្តអី ទៅថ្ងៃមុខទៀត យើងមានលទ្ធភាព ក្នុងការដឹកទំនិញផ្សេងទៀត សម្រាប់ចេញទៅក្រៅ អ៊ីចឹងការតភ្ជាប់នេះ សំខាន់ណាស់ ហើយតួនាទីរបស់ផ្លូវដែកក៏កាន់តែសំខាន់ ចឹងយើងគិតគូរដើម្បីរៀបចំ ហើយវាមិនឆ្ងាយប៉ុន្មានទេ ខ្ញុំមើលដូចប្រហែលមិនដល់១០គីឡូនៅក្នុងការគិតគូរ"។ ប្រសាសន៍បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

 

Railway 1

845bde78 9075 4845 8022 22da323ca60b

Ac6f008c 1c98 45de 855f B031d2ff7fe0

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia