លោក Donald Trump ចុះហត្ថលេខាចេញច្បាប់គាំទ្រលុយគ្រីបតូក្នុងគោលបំណងធ្វើរឿងធំមួយនេះ
Toeuy HongJANUARY 24 2025434 views

 ទើបតែឡើងធ្វើជាប្រធានាធិបតីមិនបានប៉ុន្មានផង លោក Donald Trump បានចុះហត្ថលេខាចេញច្បាប់គាំទ្រលុយគ្រីបតូពេញទំហឹងដែលធ្វើឲ្យលុយគ្រីបតូជាពិសេសBitcoinបានចាប់ផ្ដើមឡើងថ្លៃយ៉ាងគំហុកដល់១០៣,៩៧៦ដុល្លារក្នុងមួយកាក់។

 

បើយោងតាមការចុះផ្សាយរបស់ CNBC នៅក្នុងឯកសារចុះហត្ថលេខាគាំទ្របានសរសេរថា” វិស័យទ្រព្យឌីជីថលគឺដើរតួនាទីសំខាន់ណាស់សម្រាប់នវានុវត្តន៍និងការអភិវឌ្ឍនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ដូចជាភាពជាអ្នកដឹកនាំអន្តរជាតិនៃប្រទេសជាតិយើង”។

 

ចំពោះមូលហេតុដែលលោក Dondald Trump សម្រេចចុះហត្ថលេខាចេញច្បាប់គាំទ្រលុយគ្រីបតូគឺក្នុងគោលបំណងអភិវឌ្ឍនធ្វើជាឃ្លាំងស្តុកទ្រព្យឌីជីថលសម្រាប់សហរដ្ឋអាមេរិកទាំងមូលតែម្ដង

 

តាមពិតទៅលោកត្រាំពីមុនគឺជាអ្នករិះគនលើគ្រីបតូ ប៉ុន្ដែមួយរយៈចុងក្រោយនេះ លោកបានផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងចំពោះគ្រីបតូខណៈអំឡុងពេលឃោសនាបោះឆ្នោតអាណត្តិថ្មីមានអ្នកវិនិយោគគ្រីបតូមួយចំនួនបានគាំទ្រនិងបរិច្ឆាគលុយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកផងដែរ។

 

គួរបញ្ជាក់ផងដែរថាច្បាប់ដែលលោកត្រាំចុះហត្ថលេខាគាំទ្រគ្រីបតូគឺផ្ដោតសំខាន់ទៅលើការបង្កើតបច្ចេកវិទ្យានិងច្បាប់ពាន់ព័ន្ធនិងគ្រីបតូនិងការអភិវឌ្ឍនវិស័យគ្រីបតូនៅលើទឹកដីសហរដ្ឋអាមេរិកផ្ទាល់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia