រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ -វិស័យបាររង្គសាល ម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសកម្ពុជានឹងទទួលបានការទទួលស្គាល់ និងភាពល្បីល្បាញបន្ថែមទៀតទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ខណៈដែលខ្លួនកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ពានរង្វាន់ «Top30 Bar Awards» របស់កម្ពុជា ដោយមានក្រុមហ៊ុនHEINEKEN ប្រចាំប្រទេសកម្ពុជាជាម្ចាស់ឧបត្ថម្ភធំ។ ព្រឹត្តិការណ៍ក្នុងខែមីនានេះ ដែលត្រូវបានគេរំពឹងថាព្រឹត្តិការណ៍នេះនឹងក្លាយទៅជាកម្មវិធីលំដាប់ស្តង់ដាសម្រាប់សេវាកម្មនេះដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ពានរង្វាន់ «Cambodia Top30 Bar Awards» ដែលមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី និងទទួលឧបត្ថម្ភធំដោយ HEINEKEN Cambodia នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្នុងការផ្តល់ពានរង្វាន់ដល់បារនិងអ្នកក្រឡុកស្រាល្អបំផុតប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមជាមួយនឹងការជ្រើសរើសបារចំនួន ១៥០ដែលបានចុះបញ្ជីនៅទូទាំងទីក្រុងសំខាន់ៗនៃប្រទេសកម្ពុជាដោយបន្តជម្រុះយកមកនៅត្រឹម ១០០បារប៉ុណ្ណោះ។ បារដែលបានជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដើម្បីស្វែងរកអ្នកឈ្នះចុងក្រោយចំនួន៥០ ហើយការវាយតម្លៃនេះនឹងបន្តធ្វើរហូតទាល់តែជម្រុះកំពូលបារទាំងអស់មកត្រឹម ៣០ដែលត្រូវបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់ចុងក្រោយ។
លោក Alvin Sinclair ស្ថាបនិកនៃ Top30 Awards បានឱ្យដឹងថា លោកបានធ្វើការសិក្សាស្រាវជ្រាវអំពីទីផ្សារនៅប្រទេសកម្ពុជា ហើយបានរកឃើញថាជាប្រទេសដ៏ស្រស់ស្អាតជាមួយនិងប្រជាជនមានភាពរួសរាយរាក់ទាក់ ដែលរួមជាមួយបារ និងហាងស្រាដ៏អស្ចារ្យជាច្រើនដែលសាកសមនឹងទទួលបានការទទួលស្គាល់ខ្លាំងជាងនេះ។ លោក Sinclair ជឿជាក់ថា ពានរង្វាន់ Top30 Bar Awards នៅកម្ពុជា នឹងក្លាយជាកម្មវិធីដ៏មហាអស្ចារ្យមួយក្នុងការផ្សព្វផ្សាយពីការចូលរួមធ្វើបដិសណ្ឋារកិច្ច និងទេពកោសល្យខាងផ្នែកក្រឡុកស្រា ដែលនាំមកនូវរបៀបថ្មី និងវិធីដ៏គួរឱ្យរំភើប ដើម្បីទាក់អតិថិជនមកជួបជុំគ្នា និងអបអរសាទរដល់ទីក្រុងភ្នំពេញដែលមានភាពទាក់ទាញ និងស្រស់ស្អាតមិនចាញ់ទីក្រុងល្បីៗនានាក្នុងតំបន់ឡើយ។
ជាមួយគ្នានេះ លោក Sinclair បានថ្លែងថា៖ « ដើម្បីចូលរួមក្នុងការប្រកួត បារ លោកអ្នកគ្រាន់តែទទួលប័ណ្ណ «Voucher» ចំនួនពីរប៉ុណ្ណោះ ដើម្បីឱ្យអ្នករៀបចំអាចទៅទទួលទានអាហារនិងភេសជ្ជៈនៅទីនោះ រួចធ្វើការវាយតម្លៃ។ យុទ្ធនាការនេះនឹងជួយផ្សព្វផ្សាយប្រទេសកម្ពុជាដើម្បីទៅកាន់មនុសុ្សម្នាទាំងឡាយមកពីបណ្តាប្រទេសក្នុងតំបន់និងពិភពលោកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ពួកគេនឹងដឹងពីកន្លែងដែលត្រូវដើរលេង ភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ »
បើតាមលោក Sinclair ពានរង្វាន់Top30 Bar Awards មិនមែនត្រឹមតែជាកម្មវិធីផ្តល់ចំណាត់ថ្នាក់នោះទេ ប៉ុន្តែជាកម្មវិធីមួយដើម្បីវាយតម្លៃគុណភាពនៃបារកំពូលៗទាំង៣០ ហើយអបអរពួកគេជាមួយនឹងពានរង្វាន់សម្រាប់បារដែលល្អអស្ចារ្យផងដែរ។
កម្មវិធីCambodia Top30 Bar Awards ក៏នឹងរៃអង្គាសថវិកាសម្រាប់អង្គការផ្កាយសមុទ្រកម្ពុជាដែលជាអង្គការសប្បុរសធម៌ មានបទពិសោធន៍ជាង១៦ឆ្នាំក្នុងការប្រើប្រាស់កម្មវិធីអប់រំកីឡានិងអភិវឌ្ឍន៍សហគមន៍ដើម្បីផ្លាស់ប្តូរជីវិតកុមារកម្ពុជាក្នុងការកសាងអនាគតដ៏ភ្លឺស្វាង។
កម្មវិធីCambodia Top30 Bar Awards 2023 នឹងមិនអាចប្រព្រឹត្តទៅបានទេប្រសិនបើមិនមានការចូលរួមចំណែកដ៏មានតម្លៃពីអ្នកឧបត្ថម្ភធំគឺក្រុមហ៊ុន HEINEKEN Cambodia ដែលមានផលិតផលពិសេសរួមមានHeineken®, Tiger និងABC ក៏ដូចជាដៃគូផ្តាច់មុខ Chivas Regal និង Ballantine's ក៏ដូចជាដៃគូផ្សេងទៀតរួមមាន Seekers Gin,Giffard, Oh Wow Media, Foodbuzz, Elephant Bar (Raffles Le Royal) សម្រាប់ការផ្តល់ទីតាំង និង CelliersD'Asie។
សម្រាប់ព័ត៌មានទូទៅ
សូមទំនាក់ទំនង៖ iris.hwang@top30.com
សម្រាប់ការសាកសួរព័ត៌មានសូមទំនាក់ទំនង៖
TWPR
អគារFlatiron ជាន់ទី១៧, ផ្លូវ១០២102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
hello@twowaypr.com
www.twowaypr.com