លើសពីហាងកាហ្វេធម្មតា លោក នី រ៉ាហ្សេល ច្នៃផ្ទះចាស់មួយកន្លែងនៅម្តុំរង្វង់មូលកាំកូ ទៅជាផ្ទះអាជីវកម្មចម្រុះគ្នា៦ ប្រភេទនៅក្រោមតែមួយ ដោយមានទាំងតូបអាហារ តូបលក់នំ កន្លែកលក់វត្ថុអនុស្សាវរីយ៍ កន្លែងលក់វ៉ែនតាសម្លៀកបំពាក់ រួមជាមួយនិងហាងផ្កាដ៏ស្រស់ស្អាតមួយបន្ថែមទៀត។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោក នី រ៉ាហ្សេល ជាម្ចាស់ហាងកាហ្វេ Naz Café បានឱ្យដឹងថា មូលហេតុដំបូងដែលនាំឱ្យមានការចាប់ផ្តើមអាជីវកម្មនេះ គឺដោយសារតែលោកមានក្តីស្រមៃមួយចង់មានអាជីវកម្មដែលជារបស់ខ្លួនឯង ដែលអាចចាប់ផ្តើមជាលក្ខណៈតូចៗ ទើបនៅក្នុងខែ កក្កដា ឆ្នាំ ២០២៣ លោកក៏បានសហការជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀត ចំណាយទុនខ្លះផ្តើមច្នៃផ្ទះចាស់មួយកន្លែងនៅម្តុំរង្វង់មូលកាំកូធ្វើជាហាងកាហ្វេ។
លុះក្រោយមកនៅអំឡុងពេលដំណើរការជួសជុលផ្ទះធ្វើអាជីវកម្មនោះ លោក នី រ៉ាហ្សេល ក៏បានកៀរគរម្ចាស់អាជីវកម្មផ្សេងៗទៀតមកប្រជុំគ្នានៅកន្លែងតែមួយ ដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថិជន ក៏ដូចជាជួយបំពេញក្តីស្រមៃម្ចាស់អាជីវកម្មដែលលោកបានហៅឱ្យមកចូលរួមសហការនោះ អាចមានហាងមួយដែលជារបស់ខ្លួនឯងដូចជារូបលោកដែរ។
លើសពីនេះទៅទៀត ម្ចាស់ហាងកាហ្វេវ័យក្មេងរូបសង្ហា រូបនេះក៏បានពោលបញ្ជាក់បន្ថែមថា ក្រៅពីការជួយបំពេញក្តីស្រមៃទៅដល់ម្ចាស់ហាងទាំង៥ ខាងលើនោះ អ្វីដែលលោកផ្តោតសំខាន់គឺធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលទៅកាន់ភ្ញៀវ ដោយនៅពេលភ្ញៀវមកញ៉ាំកាហ្វេនៅ Naz Café លើសពីការញ៉ាំកាហ្វេ ភ្ញៀវទាំងអស់ដែលមកក៏អាចធ្វើការទិញនូវរបស់ផ្សេងៗទៀតនៅកន្លែងតែមួយនេះមិនបាច់ទៅរកនៅឯណាឆ្ងាយទៀតទេ ប្រសិនបើចង់បានវត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ វ៉ែនតា ផ្កា ឬ ចង់ញ៉ាំនំ អាហារបែបកូរ៉េ គឺអាចរកបាននៅ Naz Café បានទាំងអស់។
ហេតុដូច្នេះប្រសិនបើបងប្អូនសិស្ស និស្សិត អ្នកធ្វើការ ដែលកំពុងតែស្វែងរកកន្លែងធ្វើការដែលមានផាសុខភាព មានទាំងកាហ្វេ នំ អាហារកូរ៉េ កន្លែងលក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ វ៉ែនតា និងផ្កាដាក់ក្នុងបន្ទប់ស្អាត អាចទៅ Naz Café ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣៥៣ ជិតសាលាប៊ែលធី រង្វង់មូលកាំកូស៊ីធី ធានាថានឹងធ្វើឱ្យអតិថិជនទាំងអស់ទទួលបាននូវអារម្មណ៍ប្លែកជាមួយនឹងជម្រើសយ៉ាងសម្បូរបែបនៅកន្លែងតែមួយ៕