ច្បាស់ការ! ផ្លូវជាតិ ៤ គន្លងតម្លៃជាង ១០០ លាន$ នៅខេត្ដកំពង់ចាម គ្រោងចាប់ផ្ដើមសាងសង់ក្នុងខែមករា ២០២៣
Bunthoeun KoemJANUARY 2 202310.1 K views

ទីបំផុតគម្រោងសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ ៧ តភ្ជាប់ពីពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ត្រូវបានរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់ នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុននេះហើយ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមការបញ្ជាក់ពីក្រសួងសធារណការ នៅក្នុងពិធីបើកការដ្ឋានសាងសង់នេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ អ្វីដែលចាប់អារម្មណ៍គឺគម្រោងនេះ ក៏នឹងបើកដំណើរការសាងសង់ដំណាលគ្នាជាមួយនឹងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងខេត្ដក្រចេះដែរ។

តាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងពង្រីកកំណាត់ផ្លូវជាតិ ៧ តភ្ជាប់ពីទីប្រជុំជនស្គត់ទៅកាន់ក្រុងកំពង់ចាម ខែកំពង់ចាមនេះ ត្រូវបានសិក្សា និងចរចា តម្លៃសាងសង់រួចរាល់អស់ហើយ ដោយចាំតែថ្ងៃបើកការដ្ឋានសាងសង់នេះតែប៉ុណ្ណោះ។

សូមជម្រាបជូនថា គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាមនេះ មានប្រវែង ៤៥,៥០ គីឡូម៉ែត្រ ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកាសរុបប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយពេលសាងសង់ប្រមាណ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន៕

អត្ថបទ៖ កឹម ប៊ុនធឿន

43.jpg

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia