ចង់មានគួររៀនពីអ្នកមាន! មេរៀនរឿងលុយកាក់ធំៗដែលអ្នកគួររៀនពីសេដ្ឋីលេខ២ Elon Muskនៅឆ្នាំថ្មី
Toeuy HongJANUARY 3 2023619 views

សេដ្ឋី Elon Musk គឺជាមនុស្សម្នាក់ដែលមានការតស៊ូខ្លាំងតាំងពីក្មេង មុននឹងលោកជោគជ័យ ក្លាយជាសេដ្ឋីមានទ្រព្យរាប់ពាន់លានដុល្លារអាមេរិក។ ខាងក្រោមនេះគឺជាមេរៀនទាក់ទងនឹងរឿងលុយកាក់សំខាន់ៗ៣ដែលអ្នកគួររៀនពីសេដ្ឋី Elon Musk៖

 . កុំផ្តោតលើតែលុយ

សេដ្ឋីរូបនេះធ្លាប់លើកឡើងថាលោករកស៊ីគឺមិនមែនផ្ដោតលើលុយហើយមិនមែនធ្វើសម្រាប់គាត់ដែរ តែលោកធ្វើដើម្បីពិភពលលោក។ ជាក់ស្ដែងការចាប់ផ្ដើមក្រុមហ៊ុន Tesla របស់លោកគឺដើម្បីបង្កើននូវប្រើប្រាស់ថាមពលដែលស្ថិរភាព។ លើសពីនេះដោយសារមានការព្រួយបារម្ភពីការឡើងកម្ដៅផែនដី លោកក៏បានបង្កើតក្រុមហ៊ុន SpaceX។ ជាការណែនាំរបស់លោកក្នុងការចាប់ផ្ដើមអាជីវកម្មគឺធ្វើអ្វីដែលអ្នកស្រលាញ់ហើយលទ្ធភាពដែលអ្នកធ្វើគឺផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិទូទាំងពិភពលោក។

. វិនិយោគលើខ្លួនឯង

 សេដ្ឋីអាមេរិករូបនេះតែងតែវិនិយោគលើខ្លួនឯង។ កាលពីវ័យ៨ឆ្នាំលោកអានសៀវភៅមួយថ្ងៃ១០ម៉ោង ពោលគឺលោកអានគ្រប់សៀវភៅទាំងអស់នៅបណ្ណាល័យ។ គាត់តែងតែផ្ដោតលើការវិនិយោគលើចំណេះដឹងជំនាញ។ ដោយសារការវិនិយោគលើចំណេះដឹងនិងជំនាញនេះហើយ នៅអាយុ១២ឆ្នាំគាត់អាចបង្កើតវីដេអូហ្គេមលក់បានលុយ៥០០ដុល្លារ។ គាត់បានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ដូចបច្ចប្បន្ននេះ។

.  តស៊ូ ប្រឹងធ្វើការឲ្យខ្លាំងបំផុត

  ភាពមានបានមិនមែនកើតឡើងដោយងាយៗនោះទេ ហើយសេដ្ឋីElon Musk អាចបង្កើតភាពមានបានក្លាយជាសេដ្ឋីលុយរាប់ពាន់លានដុល្លារដូចសព្វថ្ងៃក៏មិនមែនដោយសារកេរ្តិ៍ឪពុកម្ដាយឡើយ។ ភាពមានបានរបស់លោកគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់លោកផ្ទាល់តែម្ដង។ លោក Elon Musk ធ្លាប់លើកឡើងថាបើចង់ជោគជ័យ អ្នកត្រូវតែធ្វើការឲ្យបីដូចជាថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃជីវិត

សេដ្ឋីវ័យ៥១ឆ្នាំរូបនេះបានលើកឡើងទៀតថាកាលណាអ្នកប្រឹងធ្វើការឲ្យខ្លាំងជាងអ្នកដទៃ អ្នកនឹងបង្កើនឱកាសជោគជ័យកាន់តែច្រើន។ បើអ្នកដទៃធ្វើការ៤០ម៉ោងក្នុងមួយសប្ដាហ៍ តែអ្នកអាចធ្វើការ១០០ម៉ោងក្នុងមួយសប្ដាហ៍នោះ អ្នកដើរបានមុនគេរាប់រយជំហាន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia