ក្លាយជាម្ចាស់ផ្ទះក្នុងគម្រោងរបស់ បុរី មេគង្គ លែន ដោយទទួលបានកម្ចីទិញផ្ទះពីធនាគារ អ៊ឹមប៊ី (ខេមបូឌា) ជាមួយទំហំទឹកប្រាក់កាន់តែធំ រយៈពេលកម្ចីកាន់តែវែងរហូតដល់ 30ឆ្នាំ និងការផ្តល់ជូនពិសេសជាច្រើនទៀតនិងការផ្តល់ជូនពិសេសជាច្រើនទៀត
Daneth MechJANUARY 25 2025

បុរី មេគង្គ លែន និង​ ធនាគារ អ៊ីមប៊ី (ខេមបូឌា) នៅថ្ងៃទី25 ខែមករា ឆ្នាំ2025 បានចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ដែលធនាគារ​ អ៊ឹមប៊ី (ខេមបូឌា) នឹងផ្ដល់កម្ចីទិញផ្ទះជាមួយទំហំទឹកប្រាក់កាន់តែធំជាងមុន និងមានរយៈពេលកម្ចីកាន់តែវែងជាងមុនរហូតដល់ 30ឆ្នាំ ជូនដល់អតិថិជនគ្រប់គម្រោងនៃ បុរី មេគង្គ លែន។

ក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នានោះដែរ អ្នកស្រី ស្រ៊ុន គីមណាយ នាយកផ្នែក ផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ តំណាងឱ្យ បុរី មេគង្គ លែន បានថ្លែងឱ្យដឹងថា៖ «ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាង បុរី មេគង្គ លែន និងធនាគារ អ៊ឺមប៊ី (ខេមបូឌា) ដើម្បីផ្តល់ភាពងាយស្រួលជូនទៅកាន់អតិថិជនរបស់ បុរី មេគង្គ លែន ឱ្យទទួលបានក្នុងក្តីស្រមៃឱ្យបានកាន់តែឆាប់រហ័ស ដោយទទួលបានទំហំកម្ចីផ្ទះកាន់តែធំ និងរយៈពេលកម្ចីរហូតទៅដល់ 30ឆ្នាំ។»

2

លោក ហ៊ីម ភីរម្យ នាយកផ្នែកសេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍បន្ថែមផងដែរថា៖ «ធនាគារ អ៊ឹមប៊ី ខេមបូឌា មានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការចាប់ដៃគូយុទ្ធសាស្រ្តជាមួយ បុរី មេគង្គ​ លែន ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានលើលំនៅឋាន ដែលជួយឱ្យអតិថិជនអាចទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជាមួយលក្ខខណ្ឌឥណទានដ៏ប្រសើរស្របតាមតម្រូវការរបស់អតិថិជន។ ជាពិសេសសម្រាប់អតិថិជនរបស់​ បុរី​ មេគង្គ លែន នឹងទទួលបានទំហំឥណទានរហូតដល់ 80% នៃតម្លៃផ្ទះ ជាមួយការអនុគ្រោះប្រាក់ដើមរហូតដល់ 36 ខែ ពី ធនាគារ អ៊ឹមប៊ី (ខេមបូឌា)។»

បន្ថែមពីលើនេះ ដើម្បីអបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បុរី​ មេគង្គ លែន ធ្វើការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជន រួមមាន៖

១. ការបញ្ចុះតម្លៃ 115,000ដុល្លារ ភ្លាមៗ

២. ទិញផ្ទះទទួលបានរថយន្តទំនើបបច្ចេកវិទ្យាអាល្លឺម៉ង់ JETOUR ភ្លាមៗ

៣. ទិញភ្លាមចូលនៅភ្លាម!

3

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន 3 គម្រោងដូចជា៖ 1. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, 2. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង 3. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព និងសោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេនគម្រោងទាំងមូលត្រូវបានយាមដោយក្រុមសន្តិសុខបុរី 24ម៉ោងលើ24ម៉ោង។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានសបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន ក្នុងការយកចិត្តទុកដាក់ និងគិតគូរដល់អតិថិជនរបស់ខ្លួន ដោយជ្រើសរើសយកធនាគារ អ៊ឹមប៊ី (ខេមបូឌា) ដែលមានសេវាកម្មអតិថិជនរហ័ស និងកម្ចីហិរញ្ញប្បទានទំហំធំ និងរយៈពេលកម្ចីយូរ មកធ្វើជាដៃគូរសហការ ដើម្បីបំពេញតម្រូវការជូនដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី ដែលជាធនាគារឈានមុខគេនៅក្នុងប្រទេសវៀតណាម និងបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅដើមខែមករា ឆ្នាំ2023 បន្ទាប់ពីបានធ្វើប្រតិបត្តិការធនាគារនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2011 ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជន។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia