ក្នុងឪកាសបុណ្យអុំទូកជិតកាន់តែខិតជិតមកដល់ ដែលជាពេលវេលានៃការសប្បាយរីករាយជួបជុំក្រុមគ្រួសារ, និងការធ្វើដំណើរកំសាន្តនានា។ ដូច្នេះ វាជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីទទួលយកនូវរថយន្តថ្មីដែលមានគុណភាពសម្រាប់ការធ្វើដំណើរកម្សាន្ត ឬប្រកបការងារអាជីវកម្ម។ ស្របពេលនេះដែរ ក្រុមហ៊ុន MG CAMBODIA បានកំពុងផ្តល់នូវប្រូម៉ូសិនពិសេសដែលរៀបចំឡើងដើម្បីអបអរការប្រារព្ធពិធីបុណ្យអុំទូក និងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនក្នុងការធ្វើដំណើរដោយមិនបារម្ភពីការចំណាយ។ ក្នុងឆ្នាំនេះ, ក្រុមហ៊ុន MG បានផ្ដល់ប្រម៉ូសិនថែមកាតសាំង $1,000 ដែលមិនធ្លាប់មានពីមុនមកសម្រាប់ការទិញរថយន្ត 2 ម៉ូឌែលដូចជា MG RX5 និង MG7 2.0T (No spoiler)។ ក្រុមហ៊ុន MG បានយល់ច្បាស់ថា ការចំណាយទៅលើប្រេងឥន្ធនៈអាចនឹងកើនឡើងក្នុងកំឡុងរដូវកាលបុណ្យទាន ឬរដូវកាលបុណ្យឈប់សម្រាក ដូចជាបុណ្យអុំទូកជាដើម។ ដូច្នេះ MG មិនត្រឹមតែអាចឱ្យអតិថិជនអបអរពិធីបុណ្យប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រួលដល់ស្ថានភាពហិរញ្ញវត្ថុនៃការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកផងដែរ។
ខណៈរថយន្ត MG RX5 បានក្លាយជារថយន្តជាទីពេញនិយមពីសំណាក់ក្រុមគ្រួសារ ឬម្ចាស់អាជីវកម្ម ឬបុគ្គលិកក្រុមហ៊ុន ដោយសារតែវាផ្ដល់ជូននូវតុល្យភាពនៃការបើកបរ ទាំងបច្ចេកវិទ្យាទំនើប និងមុខងារសំខាន់ៗជាច្រើនដែលជាជំនួយការក្នុងពេលបើកបរ។ ការរចនាជាមួយភាពទាន់សម័យនៃរូបរាងក្នុងក្រៅរបស់រថយន្ត MG RX5 ជាមួយភាពធំទូលាយ បំពាក់ដោយស្ដង់ដារសុវត្ថិភាព និងដំណើរការដោយកម្លាំងមានម៉ាស៊ីនខ្លាំង។ កាន់តែពិសេសរថយន្ត MG RX5 ផ្តល់នូវការថែមជូនកាតសាំង $1,000 ជាមួយនឹងកញ្ចប់ប្រម៉ូសិនជាច្រើនដូចជា៖ កម្រាលជើង, ស្លាកលេខខ្លី, បិទUVការពារកម្តៅ និងសេវាកម្មដូរប្រេងម៉ាស៊ីនរយៈពេល១ឆ្នាំ ដែលជាផ្នែកមួយសំខាន់ធ្វើឱ្យម្ចាស់រថយន្តរីករាយជាមួយការធ្វើដំណើរកំឡុងពេលពិធីបុណ្យអំទូកខាងមុខនេះដោយមិនបារម្ភលើការចំណាយ មិនថាធ្វើដំណើរក្នុងទីក្រុង ឬ តាមបណ្តាខេត្តនោះទេ។ រថយន្ត MG RX5 នេះបានរួមបញ្ចូលទាំងប្រណីតភាព និងភាពទាន់សម័យ ព្រមជាមួយការសន្សំសំចៃដែលធ្វើឱ្យរថយន្តនេះក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ ឬការធ្វើដំណើរផ្លូវឆ្ងាយ។
ទន្ទឹមនឹងនេះដែរ រថយន្ត MG7 បែបស្ព័រដែលមានភាពទំនើបទាន់សម័យបានផ្តល់នូវស្ទីលដ៏ស៊ីវិល័យសម្រាប់អ្នកដែលកំពុងស្វែងរកបទពិសោធន៍នៃការបើកបរបែបមានថាមពល និងមានផាសុកភាព។ រថយន្តនេះបានរួមបញ្ចូលគ្នាជាមួយនឹងភាពប្រណិត, ដំណើរការដោយម៉ាស៊ីនខ្លាំងមានថាមពល, និងបំពាក់នូវបច្ចេកវិទ្យាថ្មី។ ដើម្បីអបអរពិធីបុណ្យអំទូក ក្រុមហ៊ុន MG ក៏កំពុងធ្វើឱ្យរថយន្តនេះកាន់តែងាយស្រួលក្នុងការធ្វើជាម្ចាស់រថយន្ត ជាមួយនឹងការថែមកាតសាំងរហូតដល់ $1,000 សម្រាប់ម៉ូដែល MG7 2.0T (No Spoiler) ដែលជាកាដូរដើម្បីបង្កើនសេរីភាពក្នុងការធ្វើដំណើរកម្សាន្តក្នុងរដូវកាលវិស្សមកាលចុងឆ្នាំនេះ។ គួរបញ្ផាក់ផងដែរថា ក្រុមហ៊ុន MG ក៏មានការផ្ដល់នូវការធានារយៈពេលយូររហូតដល់ ៥ឆ្នាំ ឬក៏ 150,000គីឡូ។
សរុបមក ប្រូម៉ូសិនបុណ្យអុំទូកសម្រាប់ម៉ូឌែល MG RX5 និង MG7 គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រពិធីបុណ្យប្រពៃណីវប្បធម៌ខ្មែរ, ការជួយដល់សហគមន៍, និងដឹងច្បាស់ពីតម្រូវការរបស់អតិថិជនក្នុងការធ្វើដំណើរដែលធ្វើឱ្យការបើកបរកាន់តែល្អជាមួយរថយន្តថ្មីម៉ាក MG និងសន្សំសំចៃលើការចំណាយថ្លៃប្រេងឥន្ធនៈក្នុងអំឡុងពិធីបុណ្យអំទូកដែលជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ប្រទេសកម្ពុជា។ MG ក៏បានបំបែកកំណត់ត្រាថ្មីនូវកំណើនចំនួនអ្នកគាំទ្រកាន់តែច្រើនដោយបានកាន់កាប់ទីផ្សារកាន់តែទូលំទូលាយ។ សរុបមករថយន្ត MG RX5 និង MG7 បានផ្ដល់កាតសាំង $1,000 ដែលធានាថារាល់ការធ្វើដំណើរគឺពោរពេញទៅដោយអត្ថប្រយោជន៏ ផាសុកភាព និងអារម្មណ៍ល្អជាមួយគ្រួសារ។ កុំអោយឱកាសនេះកន្លងផុតអោយសោះក្នុងការទទួលយកប្រម៉ូសិនជាមួយ MG ។