ជួបព្យុះជីវិត ចង់គិតខ្លី កញ្ញាក្វាន់ ជំនះរកស៊ីម្តងទៀត រហូតអាចមានហាងនំចំនួន២០សាខាក្នុងដៃ
នៅ ហៀងSEPTEMBER 7 2022432 views

ជីវិតមនុស្សម្នាក់ៗកើតមកមិនសុទ្ធតែបានអ្វីៗដូចបំណងនោះទេ មានអ្នកខ្លះជួបទុក្ខខកចិត្ត រហូតគិតខ្លី បញ្ចាប់ជីវិតខ្លួនឯងក៏មាន។ ជំុវិញរឿងរ៉ាវដ៏ស្មុគស្មាញមួយនេះ កញ្ញាក្វាន់ ណារ៉ុងមេ ធ្លាប់រកស៊ីខាតជាច្រើនដង ឈានដល់មានជំងឺបាក់ទឹកចិត្ត តែមិនធ្លាប់គិតចង់បោះបង់ ហើយចាប់ផ្តើមជីវិតថ្មី រហូតអាចក្តាប់ហាងនំចំនួន២០សាខានៅក្នុងដៃ។

កញ្ញាក្វាន់ មានអាយុ៣៤ឆ្នាំ សព្វថ្ងៃជាម្ចាស់ហាងយីហោ MATCH BOX SNACK ដែលជាហាងលក់នំសម្រន់។ កញ្ញាបាននិយាយថា មុនពេលបើករបរនេះ កញ្ញាធ្លាប់មាន​ហាង​ស៊ូស៊ី និង​​បង្អែម​ ប៉ុន្តែត្រូវបានបរាជ័យដោយសារតែការរាតត្បាតនៃជំងឺកូវិដ១៩ ដែលធ្វើឱ្យកញ្ញាជំពាក់គេរាប់សិបម៉ឺនដុល្លារ រហូតឈានដល់មានវិបាត់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ កញ្ញាក៏បានសម្រាកនៅមន្ទីពេទ្យអស់រយៈមក ដោយតម្លៃព្យាបាលមានចំនួន ២ម៉ឺនដុល្លារ ក្រោយពីការហូបថ្នាំអស់ជាច្រើន កញ្ញាក៏បានត្រឡប់ទៅស្រុកវិញ ហើយឈប់ហូបថ្នាំ នឹងចង់រករបរណាដែលអាចឱ្យខ្លួនបំភ្លេចជំងឺបាក់ទឹកចិត្តនេះបាន ពេលនោះនាងក៏មានគំនិតមួយថា លក់នំសម្រន់ ព្រោះកញ្ញាសង្កេតឃើញថា នៅទីតាំងរបស់ខ្លួន មិនទាន់មានអ្នកធ្វើទេ។

ក្រោយពីមើលឃើញឱកាសហើយ កញ្ញាក៏បានចាប់ធ្វើវាលក់ ដោយការធ្វើដំបូងកញ្ញាមិនគិតលុយនោះទេ ដោយឱ្យអ្នកនៅក្នុងភូមិ ក៏ដូចជាក្នុងផ្សារ ភ្លក់ហ្វី្រ ហើយកញ្ញាក៏បានថតរូបភ្ញៀវដែលបានចូលរួមភ្លក់ផងដែរ ។

ទន្ទឹមនឹងនោះ រូបទាំងអស់នោះ កញ្ញាបានធ្វើការបង្ហោះទៅតាមបណ្តាញសង្គម ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែភាពប្លែកនៃនំ និងរូបរាងដ៏ទាក់ទាញរបស់វា ។ ក្រោយពីបានសាករសជាតិហើយមនុស្សម្នាចាប់ផ្តើមស្គាល់កាន់តែច្រើន ដែលធ្វើឱ្យនាងលក់ដាច់ខ្លាំង។

គួរជម្រាបផងដែរថា ស្រ្តីចិត្តស៊ូរូបនេះក៏លក់សិទ្ធិផ្តាច់មុខឱ្យភាគីដែលចាប់អារម្មណ៍ផងដែរ ដោយការវិនិយោគចាប់ផ្តើមពី៥៣០ដុល្លារតែប៉ុណ្ណោះ ហើយបច្ចុប្បន្នកញ្ញាមានជាង ២០ Franchise ​ហើយ និងក្នុងមួយខែកញ្ញាអាចរកចំណូលបានជាង២ម៉ឺនដុល្លារ ដោយកាត់កងថ្លៃចំណាយរួច៕

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia