ដំបូងគេ! លោក ចាន់ វុទ្ធី ច្នៃឈីស ចេញពីទឹកដោះគោ ទឹកដោះក្របីខ្មែរ រស់ជាតិឆ្ងាញ់ដូចអ៊ីតាលី
ធី ស្រីល័ក្ខMAY 29 2023677 views

លោក ចាន់ វុទ្ធី គឺជាបុរសខ្មែរដំបូងគេ ដែលបានយកគំនិតធ្វើឈីសចេញពីទឹកដោះគោពីប្រទេសអ៊ីតាលីមកផលិតលក់នៅក្នុងប្រទេសកម្ពុជារហូតធ្វើលក់ឱ្យភ្ញៀវសឹងតែមិនទាន់។ដោយបច្ចុប្បន្នកូនខ្មែររូបនេះបាននឹងកំពុងដំណើរការខ្សែសង្វាក់ផលិតកម្មយ៉ាងមមាញឹកនៅឯខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាផលិតឱ្យទាន់តាមតម្រូវការរបស់អតិថិជន។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ចាន់ វុទ្ធី ម្ចាស់សិប្បកម្មផលិតឈីស LAFATTORIA បានឱ្យដឹងថា លោកគឺជាកូនកសិករម្នាក់ដែលមានស្រុកកំណើតនៅខេត្តកណ្តាល បន្ទាប់ពីធំពេញវ័យលោកបានមកធ្វើការនៅឯរាជធានីភ្នំពេញបានមួយរយៈធំ ក្រោយមកមិត្តភភ្តិម្នាក់របស់លោកបានបបួលលោកទៅលេងនៅប្រទេសអ៊ីតាលីរយៈពេល១សប្តាហ៍។ បន្ទាប់ពីបានទៅលេងនៅទីនោះ លោកបានពេញចិត្តនៅការផលិតឈីសនៅអ៊ីតាលីយ៉ាងខ្លាំង រហូតលោកមានកូនចិត្តមួយគិតថាបើមានឱកាសលោកនឹងផលិតឈីសបែបនេះនៅប្រទេសកម្ពុជា។

C

ម្ចាស់សិប្បកម្មរូបនេះបានបន្តទៀតថា ក្រោយពីគិតបែបនេះរួចលោកក៏បានប្រាប់មិត្តភភ្តិថាលោកពិតជាចង់រៀននៅជំនាញផលិតឈីសនេះណាស់ រហូតដល់ឆ្នាំ ១៩៩៧ លោកបានលាឈប់ពីការងារដែលលោកធ្វើនៅអង្គការក្រៅរដ្ឋាភិបាល (NGO) ហើយលោកបានទៅរៀនពីរបៀបផលិតឈីសនៅតាមផ្ទះរបស់ប្រជាជនអ៊ីតាលីបានប្រហែល ១ឆ្នាំជាង។ ក្រោយពីឃើញថាលោកពិតជាមានដុង្គជាមួយជំនាញផលិតឈីសនេះក៏មានអ្នកស្គាល់គ្នាម្នាក់ បានណែនាំឱ្យលោកទៅរៀនបន្ថែមជាមួយជនជាតិបារំាងរយៈពេល៤ឆ្នាំ រហូតលោកអាចចេះពីរបៀបផលិតឈីសបានយ៉ាងស្ទាត់ជំនាញ។

A

ក្រោយមកលុះរៀនចប់ ចេះស្ទាត់ជំនាញក្នុងការផលិតឈីសហើយលោក ចាន់ វុទ្ធី ក៏បានវិលត្រឡប់មកមាតុភូមិកំណើតវិញនៅអំឡុងឆ្នាំ ២០០៦ និងបានសហការគ្នាជាមួយជនជាតិអ៊ីតាលីម្នាក់ក្នុងការបើកភោជនីដ្ឋាន តែនៅពេលទំនេរៗលោកក៏តែងតែឆ្លៀតដើររកទីផ្សារទឹកដោះគោដើម្បីសាកល្បងធ្វើក្នុងការផលិតឈីស ហើយនៅពេលដែលចាប់ផ្តើមដំបូងគឺលោកជួបរឿងស្មុគស្មាញជាច្រើន ព្រោះលោកត្រូវនាំចូលទឹកដោះគោពីប្រទេសថៃឯណោះ។ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០២០ មកសិប្បកម្មរបស់លោកលេងពិបាកក្នុងការស្វែងរកទឹកដោះគោស្រស់ទៀតហើយ ព្រោះតែលោកបានសហការជាមួយកសិដ្ឋានគិរីស៊ួនៅខេត្តតាកែវ ដើម្បីយកទឹកដោះពីទីនោះមកធ្វើជាឈីស។

Homemade Mozzarella Cheese Sliced

លោកវុទ្ធី បានបញ្ជាក់ថា បើគិតមកដល់ឆ្នាំ២០២៣ នេះ សិប្បកម្មរបស់លោកបានបើកដំណើរការជាង ១១ឆ្នាំមកហើយ ហើយក្នុងមួយថ្ងៃលោកអាចផលិតឈីសបាន ១២០គីឡូក្រាម ដោយលោកអាចដាក់លក់នៅលើទីផ្សារសឹងមិនទាន់ទេ ដោយនៅខេត្តសៀមរាបលោកអាចផ្គត់ផ្គង់ទៅកាន់ភោជនីដ្ឋានតូចៗ និងនៅក្នុងសណ្ឋាគារធំៗជាច្រើនហើយក៏បាននាំចេញមកលក់នៅភ្នំពេញបានផងដែរ។ លើសពីនេះទៅទៀត នៅថ្ងៃអនាគតលោកវុទ្ធី ក៏មានគោលដៅក្នុងការយកទឹកដោះក្របីមកផលិតធ្វើជាឈីសផងដែរ៕

6421 1

350146022 582482160404360 2319626654096182767 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia