មកដឹងពីប្រភពចំណូលធំៗ​ របស់ស្តេចព្រុយណេ ដែលមានទ្រព្យជាង២០ពាន់លាន$
Kan DaraNOVEMBER 11 20221.4 K views

ព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម ដែលមាន ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ជាព្រះមហាក្សត្រ ជានាយករដ្ឋមន្រ្តី និងជាព្រះប្រមុខរដ្ឋចាប់តាំងពី​ព្រះបិតារប​ស់ព្រះអង្គគឺស្តេច Sir Omar ដែលបានសោយទីវង្កេតក្នុងពីឆ្នាំ១៩៨៦ មកម្ល៉េះ។​ 

ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេអាចរកចំណូលបាន ១០០ដុល្លារក្នុងមួយវិនាទីពីប្រាក់ចំណូលនៃការវិនិយោគ ប្រេងនិងឧស្ម័នធម្មជាតិ។ ដោយអាចសម្រេចចំណូលបានប្រហែល ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់អាច ប្រែប្រួលអាស្រ័យលើកត្តា សំខាន់បំផុតគឺតម្លៃប្រេង និងឧស្ម័នធម្មជាតិ ដែលជាប្រភពនៃប្រាក់ចំណូលធំបំផុតរបស់ទ្រង់។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយ factanddetails ។

គួរជម្រាបផងដែរថា ព្រះអង្គគឺជាព្រះមហាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ទៅ២០ពាន់លានដុល្លារ និងជាមហាក្សត្រដែលបានសោយរាជ្យយូរជាងគេបំផុតបន្ទាប់ពីម្ចាស់ក្សត្រី Elizabeth II របស់អង់គ្លេសចូលទិវង្គតក្នុងឆ្នាំ២០២២​ ពោលគឺព្រះអង្គសោយរាជ្យអស់រយៈពេល ៥៥ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៦៧៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia