ជារឿងគួរឲ្យរំភើបមួយ ដែលថ្ងៃនេះកីឡាករកម្ពុជាប៉ះកីឡាករថៃ២រូប លើវិញ្ញាសា Kick Boxing ក្នុងព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ ខណៈកម្ពុជាដណ្តើមបានជ័យជម្នះទាំងពីរតែម្តង។
ក្នុងនោះ កីឡាការិនី ចាន់ វិច្ចិកា និងកីឡាករ ម៉េត បូរិន បានយកឈ្នះលើបេក្ខជនមកពីប្រទេសថៃដោយពិន្ទុឡើងទៅវគ្គបន្តទៀត។
គួរជម្រាបផងដែរថា វិញ្ញាសា Kickboxing (ឃីកបុកស៊ីង) បានចាប់ផ្តើមការប្រកួតនៅរសៀលម៉ោង៣ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣តទៅ នៅពហុកីឡាដ្ឋានជាតិ មរតកតេជោ សាលដំរី ដោយមានជម្រើសជាតិកម្ពុជាចំនួន៦រូបចូលរួម។ យ៉ាងណាមិញ Kickboxing គឺជាទម្រង់ប្រដាល់ដែលផ្អែកលើការទាត់ និងកណ្តាប់ដៃ។ ប្រភេទកីឡានេះត្រូវបានគេអនុវត្តសម្រាប់ការការពារខ្លួន សម្បទាទូទៅ ឬសម្រាប់ការប្រកួតប្រជែងជាដើម៕