ក្នុងរយៈពេល១ឆ្នាំ កម្ពុជាអាចរកចំណូលបានជាង ៤០០លា.នដុល្លារ ពីការនាំចេញអង្ករ
Sambat SokhlangJANUARY 7 2024162 views

ត្រឹមតែ ១២ខែ ក្នុង​ឆ្នាំ ២០២៣ នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣តោន ដែលគិតជាទឹកប្រាក់បានចំនួន  ៤៦៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ។

 

944549f0 7e94 4fff 83b1 E311d1dfdad6

 

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងបន្ថែមថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនេះមានការចូលរួមដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៦១ ដែលក្នុងនោះ អង្ករចំនួន ២៦៤,៦៨៣ តោនត្រូវបាននាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន និងចំនួន ៩៣,៣៧៦ តោនបាននាំចេញទៅ៦ប្រទេសនៃសមាជិកអាស៊ាន និងអង្ករចំនួន ៨៥,៥០៨ តោនបាននាំចេញទៅ អាហ្វិក មជ្ឈឹមបូព៌ានិង ២៦ ប្រទេសផ្សេងទៀត ។

 

គូសបញ្ជាក់ផងដែរថា លទ្ធផលនៃការនាំចេញអង្ករក្នុងឆ្នាំ ២០២៣ នេះបានបង្ហាញឱ្យឃើញថា កម្ពុជាអាចសម្រេចបានការនាំចេញកើនឡើងបានចំនួន ៣% និងបរិមាណទឹកប្រាក់កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២២ ៕

 

416855078 747662044053475 5277965061073615739 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia