អស្ចារ្យ! សហគ្រិនខ្មែរច្នៃត្នោត ម្រេច និងកសិផលខ្មែរជាច្រើនទៀត សម្រេចជាង ១០០មុខ នាំចេញទៅក្រៅប្រទេស
នារី AUTOJUNE 6 2023376 views

ជាមោទនភាពមួយសម្រាប់ប្រជាពេលរដ្ឋខ្មែរយើង ដែលដឹងថាខ្មែរអាចច្នៃកសិផលក្នុងស្រុកចេញជាមុខទំនិញជាង១០០មុខ និងអាចបង្កើតការងារដល់ប្រជាជនខ្មែរជា​ច្រើនគ្រួសារ ហើយថែមទាំងជួយកាត់បន្ថយការនាំចូលផលិតផលពីបរទេសទៀត ខណៈសព្វថ្ងៃផលិតផលទាំងនេះកំពុងដាក់លក់ពេញក្នុងស្រុក និងក្រៅស្រុក។

315191123 540150254787669 2527899273616976770 N

ថ្លែងក្នុងបទសម្ភាសជាមួយ Business Cambodia លោកឧកញ៉ាឱសថបណ្ឌិត ហៃ​ លីអ៊ាង ដែលត្រូវបានគេស្គាល់ជា ប្រធានអគ្គនាយកក្រុមហ៊ុន Confirel បានមានប្រសាសន៍ថា លោកបានបញ្ចាប់ការសិក្សាផ្នែកឱសថសាស្រ្តនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៨ និងបានបន្តយកបណ្ឌិតរហូតដល់ឆ្នាំ ១៩៨៦​ ហើយនៅឆ្នាំ ១៩៩២ លោកឧកញ៉ា ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីមើលស្ថានភាពជាក់ស្តែងនៅស្ថានភាពប្រទេសកម្ពុជាយើង។

ដោយមើលឃើញឱកាស កំឡុងពេលនោះលោកបានផ្តល់ការផ្គត់ផ្គង់ឱសថក្នុងប្រទេសកម្ពុជាដោយនាំចូលពីប្រទេសបារាំង។ ក្រោយមកទៀតលោកក៏បានបង្កើតនៅសហគ្រាសផលិតទឹកសុទ្ធមុនគេនៅស្រុកខ្មែរបន្ទាប់ពីសង្រ្គោ.មបានចប់ បន្ទាប់មកទៀតរៀងរឹងដៃរឹងជើង នៅឆ្នាំ​ ២០២១លោកឧកញ៉ា​ ក៏បានបង្កើតក្រុមហ៊ុន Confirel នេះឡើង ខណៈបច្ចុប្បន្នក្រុមហ៊ុនអាចច្នៃកសិផលខ្មែរចេញជាផលិតផលជាង១០០ មុខ។

350519882 981276836245427 616935371498490740 N

47686831 1162741033875845 6582683558949683200 N

ជាមួយគ្នានេះដែរកសិផលដែលលោកឧកញ៉ាបានយកមកច្នៃរួមមាន ត្នោត ម្រេចកំពត ចេក ស្វាយ ល្មៀត ម្នាស់ ខ្ញី ផ្លែដូង និងកសិផលខ្មែរជាច្រើនមុខទៀត ខណៈផលិតផលដែលក្រុមហ៊ុន Confire បានសម្រេចរួមមាន៖ សូកូឡា ស្រា ទឹកជ្រលក់ ស្កត្នោត តែខ្ញីពង្រឹងភាពសុាំ តែសរីរាង្គបណ្តេញជាតិពុល ស្កត្នោត៧រសជាតិ និងផលិតផលជាច្រើនទៀត។

240457919 1982890115194262 565401915024149881 N

348822889 1194605701252086 1802624060767859753 N

គួរជម្រាបផងដែរថា ផលិតផល Confire ត្រូវទទួលស្គាល់ទាំងក្នុងស្រុកនិងអន្តរជាតិ និងបានបង្កើតការងារជាច្រើនដល់គ្រួសារខ្មែរថែមទៀត លើសពីនេះ Confire ត្រូវបាននាំចេញទៅកាន់ប្រទេស ជប៉ុន បារាំង និងប្រទេសមួយចំនួនធំក្នុងតំបន់អាស៊ានជាច្រើនទៀត។ ប្រសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី ក្រុមហ៊ុន Confirel តាមរយៈទូរសព្ទលេខ៖ (+855) 093 981 724 ឬចូលទៅកាន់ Facebook Page: Confirel៕

240593196 2016526505163956 7359263286189779275 N

349022235 790539879087530 8991152741923887146 N

279760148 454496650019697 7239819081348659869 N

296079783 451281897007839 5903087038082859599 N

296199575 451281943674501 1732428257646089906 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia