អគារ ដឹ អេលីហ្សេនៅកោះពេជ្របានបំភ្លឺពណ៌ផ្កាឈូក និងផ្តល់ការត្រួតពិនិត្យមហារីកសុដន់ឥតគិតថ្លៃសម្រាប់ស្ត្រី
Bunthoeun KoemOCTOBER 28 202430 views

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ អគារ ដឹ អេលីហ្សេ នៅកោះពេជ្របានបំភ្លឺពណ៌ផ្កាឈូកនៅចុងសប្ដាហ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីនៃជម្ងឺមហារីកសុដន់ដោយផ្តល់ការពិនិត្យបឋមស្វែងរកមហារីកសុដន់ដោយឥតគិតថ្លៃសម្រាប់ស្ត្រី។ ការត្រួតពិនិត្យនេះ ត្រូវបានរៀបចំដោយមន្ទីរពេទ្យ អ៊ីនធ័រឃែរ គាំទ្រដោយក្រុមហ៊ុន អូស៊ីអាយស៊ី, សុវណ្ណាភូមិ ឡាយហ្វ៍, ធនាគារកាណាឌីយ៉ា និង Sastra Film App Cambodia។ គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសដើ​ម្បីជម្រុញប្រជាជនឱ្យយល់ដឹងអំពីសារៈសំខាន់នៃការចាប់ផ្តើម ​រក​ឃើញ​ទាន់​ពេល​វេលាគឺ​មាន​សារៈ​សំខាន់​សម្រាប់​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ និង​លទ្ធផល​ប្រសើរ​ឡើង។

 

Photo 2024 10 28 15 33 03

 

ពន្លឺពណ៌ផ្កាឈូកនេះបង្ហាញទស្សនីយភាពដ៏មានអនុភាពមួយ ដែលជំរុញឱ្យមនុស្សច្រើនចូលរួមចែករំលែកដំណឹងស្តីពីការត្រួតពិនិត្យមុន និងលើកទឹកចិត្តពីសារៈសំខាន់នៃការការពារមហារីកសុដន់។ យោងតាមអង្គការសុខភាពពិភពលោក(WHO) ជំងឺមហារីកសុដន់គឺជាជំងឺមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុតដែលប៉ះពាល់ដល់ស្ត្រីនៅទូទាំងពិភពលោក ដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការត្រួតពិនិត្យជាប្រចាំ និងវិធានការព្យាបាលបឋម។

 

វេជ្ជបណ្ឌិត Demosthenes Reyes នៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ  បានមានប្រសាសន៍ថា "ការយល់ដឹង និងការពិនិត្យនៅដំណាក់កាលដំបូង ដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់"។ "ការលើកទឹកចិត្តនឹងជំរុញសហគមន៍របស់យើងឱ្យចាត់វិធានការទាំងនេះអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ"៕ 

 

Photo 2024 10 28 15 33 18

Photo 2024 10 28 15 33 09

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia