នៅសុខៗបាត់វីដេអូពី Youtube កុំឆ្ងល់ ខណៈយូធូបប្រកាសថា បើនៅតែធ្វើវីដេអូប្រភេទនេះទៀត នឹងលុបចោលតែម្តង
ធី ស្រីល័ក្ខJULY 10 2025519 views

យូធូប បានប្រកាសថាចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តទៅសម្រាប់អ្នកផលិតមាតិកាទាំងអស់ដែលបានធ្វើវីដេអូ AI ទៀត យូធូបនឹងដកសិទ្ធចេញ ឬលុបចោលតែម្តង។ ចំពោះហេតុផលដែលយូធូបសម្រេចធ្វើបែបនេះដោយសារតែចង់លើកស្ទួយ Original Content តែប៉ុណ្ណោះ។

ជាក់ស្តែង បើតាមការដកស្រង់ចេញពី techcrunch បានឱ្យដឹងថា កាលពីមុនគោលការណ៍ណែនាំនេះត្រូវបានអនុវត្តជាចម្បងចំពោះវីដេអូណាដែលបានលួចចេញពីម្ចាស់ដើមតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ YouTube កំពុងតែពង្រឹងទៅលើវីដេអូ AI ម្តងព្រោះ​រហូត​ដល់ ៤២% នៃ Shorts ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​យ៉ាង​ហោច​ណាស់​ពី AI។

21

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១៥ កក្កដា នឹងតទៅច្បាប់នេះនឹងត្រូវអនុវត្តន៍ជាផ្លូវការហើយដូច្នេះសម្រាប់អ្នកដែលបន្តធ្វើវីដេអូ AI ទៀត ប្រសិនជានៅសុខៗបាត់វីដេអូកុំឆ្ងល់ព្រោះយូធូបនឹងលុបចោលហើយ ដូច្នេះបងប្អូនគួរតែនាំគ្នាងាកមកធ្វើ Original Content វិញ ព្រោះយូធូបនឹងផ្តល់ប្រាក់សម្រាប់អ្នកដែលផលិតមាតិកាដែលមានគុណភាពតែប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia