មិនសូវចេះមាត់កច្រើន!​ ការងារ៣ប្រភេទនេះ ស័ក្តិសមបំផុតជាមួយ បុគ្គលិកមានចរិត Introvert
Ping Chou EngJULY 9 20252 K views

បុគ្គលដែលមានអត្តចរិត Introvert ជាមនុស្សដែលអៀនច្រើន ស្ងាប់ស្ងាត់ មិនចូលចិត្តមនុស្សច្រើនឬកន្លែងអ៊ូអរនោះទេ ធ្វើឱ្យក្រុមមនុស្សនេះខ្សោយទំនាក់ទំនងនិងមិនចុះចំណោមសង្គមជាដើម ប៉ុន្តែយើងមិនគួរឱ្យចរិតនេះរារាំងភាពរីកចម្រើននៃអាជីពការងារក្នុងសង្គមនោះទេ។

ដូច្នេះដើម្បីឱ្យអាជីពការងារមានភាពរីកចម្រើន ហើយយើងជាបុគ្គលិកផងនោះ យើងគួររើសការងារឱ្យត្រូវនឹងចរិតរបស់យើង ខណៈខាងក្រោមនេះគឺជាការងារ៣ប្រភេទនេះ ដែលស័ក្តិសមបំផុតជាមួយ បុគ្គលិកមានចរិត Introvert៖

. បណ្ណាធិការ៖ សម្រាប់មនុស្សមានចរិតស្ងប់ស្ងាត់ ការងារជាបណ្តាធិការដែលមានតួនាទី មើលការខុសត្រូវផ្នែកព័ត៌មាន តាមទីភ្នាក់ងារកាសែត ​ឬជាអ្នកកែសម្រួលនិងបោះពុម្ពផ្សាយ គឺជាការងារដែលស័ក្តិសមមួយសម្រាប់ពួកគេ។ ការងារនេះមានអត្ថប្រយោជន៍សម្រាប់អ្នក Introvert ដូចជាជួយឱ្យអ្នកមានចំណេះដឹងទូលំទូលាយ ហើយមានពេលវេលាច្រើន ក្នុងភាពស្ងៀមស្ងាត់ ប៉ុន្តែត្រូវតឹងរឹងនិងគិតគូរខ្លាំងបន្តិច។

. អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ៖ សម្រាប់មនុស្សមានចរិតស្ងប់ស្ងាត់ ហើយចូលចិត្តមុជជ្រៅទៅក្នុងសំណួរ និងស្វែងរកគំរូនោះ ការងារអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ជាការងារដែលស័ក្តិសមមួយសម្រាប់ពួកគេ។ ការងារនេះមានអត្ថប្រយោជន៍សម្រាប់អ្នក Introvert ដូចជាបង្កើតភាពអត់ធ្មត់ មានភាពជាក់លាក់ បានចំណាយពេលទៅកន្លែងថ្មីៗនិងនៅម្នាក់​​ឯងក្នុងភាពស្ងប់ស្ងាត់ច្រើន។

. អ្នកចិត្តសាស្រ្ត៖ សម្រាប់មនុស្សមានចរិតស្ងប់ស្ងាត់ ការងារជាអ្នកចិត្តសាស្រ្តដែលមានតួនាទី ជាអ្នកស្តាប់យ៉ាងស៊ីជម្រៅ មានភាពវៃឆ្លាតខាងអារម្មណ៍គឺជាការងារដែលស័ក្តិសមមួយសម្រាប់ពួកគេ។ ការងារនេះមានអត្ថប្រយោជន៍ដូចជា អ្នកមិនចាំបា​ច់និយាយច្រើនឬ​​សន្ទនា​ជាមួយមនុស្សច្រើនទេ គឺសន្ទនាមួយទល់មួយ ហើយអ្នកគ្រាន់តែត្រូវជួយអ្នក​ដទៃ​ឱ្យមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាពក្នុងការនិយាយចេញមក។  

ជាការពិតណាស់ក្រុមមនុស្ស Introvert មិនមែនជាមនុស្សដែលមិនចុះចំណោមគេឬពិបាកសេពគប់ទាំងអស់នោះទេ គ្រាន់តែជាទូទៅពួកគេស៊ីចង្វាក់គ្នាលើការសេពគប់មនុស្សដែលមានចំណង់ចំណូលចិត្តស្រដៀងគ្នានិងចូលចិត្តធ្វើការងារដែលស្ងប់ស្ងាត់មិនជួបមនុស្សច្រើន។

សម្រាប់បងប្អូនដែលត្រូវការជ្រើសរើសបុគ្គលិក និងបុគ្គលិកដែលចង់រកការងារធ្វើ កុំភ្លេច“Khmer Tech Market” ដែល App របស់ខ្មែរមួយដែលប្រមូលផ្ដុំ និងផ្គូផ្គងរវាងផ្នែកផ្តល់សេវាកម្ម និងផ្នែកតម្រូវការ លើជំនាញបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម។

ដូច្នេះចំពោះបងប្អូនដែលចង់ស្វែងរកការងារបន្ថែមធ្វើពេលទំនេរពីការងារឬនៅថ្ងៃសៅរ៍ អាទិត្យ Khmer tech market គឺជាកន្លែងពិសេសមួយ សម្រាប់អ្នកចង់ធ្វើការងារជា freelancer នេះក្រៅពីការងារពេញម៉ោងក្នុងសប្ដាហ៍៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia