ក្រុមហ៊ុនចិនរើសយកខេត្ដ១នេះ ដើម្បីបោះទុន ៥០០ លានដុល្លារសង់រោងចក្រថ្មីលើដីជិត៦០០ហិកតា
Bunthoeun KoemJULY 7 20259.7 K views

ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងទម្លាក់ទុនប្រមាណ៥០០លានដុល្លាសហរដ្ឋដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សូឡា)នៅក្នុងខេត្តកំពង់ស្ពឺ ដែលនឹងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ លើផ្ទៃដីប្រមាណជិត៦០០ហិកតា។ 

517985443 1664509177558591 2629464351492966814 N

តាមការចេញផ្សាយដោយរដ្ឋបាលខេត្ដកំពង់ស្ពឺ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក Si Juchen ម្ចាស់ក្រុមហ៊ុនខាងលើ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក Si Juchen បានបញ្ជាក់ថា ក្រុមហ៊ុនDongbaishan Holding Group Co.,ltd. and its subsidiaries បានដំណើរការមានរយ:ពេលជាង២០ឆ្នាំមកហើយនៅប្រទេសចិន ហើយដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន៥០០លានដុល្លាសហរដ្ឋវិនិយោគលើការងារនេះដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ហើយនៅពេលដែលរោងចក្រចាប់ដំណើរការនិងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះក្នុងរង្វង់ពី១៥០០នាក់ទៅ៣០០០នាក់។

516233592 719536184159887 4266643434075586584 N

ក្នុងជំនួបនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងចំពោះផ្នែកច្បាប់និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង៩០%ជាជនជាតិចិន៕

516435093 719536187493220 1570498919897440600 N

516328957 719536200826552 61408736710045795 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia