ខេត្ដសក្ដានុពល! ឆមាសទី១ ឆ្នាំ២០២៥ ខេត្ដ ២ នេះទទួលបានគម្រោងវិនិយោគសរុបជិត ២០០ គម្រោង
Bunthoeun KoemJULY 7 2025356 views

នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអនុម័តគម្រោងវិនិយោគគឺមានការកើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារស្មើនឹងប្រមាណ ៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។

ប៉ុន្ដែអ្វីដែលចាប់អាម្មណ៍នៅក្នុងគម្រោងអនុម័តខាងលើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ខេត្ដកំពង់ស្ពឺ និងខេត្ដស្វាយរៀង គឺជាខេត្ដដែលទទួលបានការវិនិយោគច្រើនជាងគេ។ ជាក់ស្ដែងខេត្ដកំពង់ស្ពឺមានចំនួន ៩២ គម្រោង និងខេត្ដស្វាយរៀងមានចំនួន ៨៥ គម្រោង។

ដោយឡែករាជធានីភ្នំពេញទទួលបាន ៤០ គម្រោង ខេត្ដកោះកុង ៣៨ គម្រោង ខេត្ដតាកែវ ៣៧ គម្រោង ខេត្ដព្រះសីហនុ ៣២ គម្រោង ខេត្ដកណ្ដាល ២៥ គម្រោង ខេត្ដកំពង់ឆ្នាំង ៨ គម្រោង ខេត្ដកំពង់ចាម ៣ គម្រោង ខេត្ដត្បូងឃ្មុំ មណ្ឌលគិរី កំពង់ ទទួលបានម្នាក់ ២ គម្រោង និងខេត្ដបាត់ដំពង ប៉ៃលិន បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង និងរតនគិរីទទួលបានម្នាក់ ១ គម្រោង៕

515508246 1185750213583243 5883914782914379613 N

515928283 1185750196916578 4214791188556478260 N

515507785 1185754293582835 7735940035137270441 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia