មិនសរសើរមិនបាន! ក្រុមហ៊ុនខ្មែរ ISI STEEL អាចផលិតដែកផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅដល់សហរដ្ឋអាមេរិក
Bunthoeun KoemJULY 9 2025770 views

ពីមុនការផ្គត់ផ្គង់ដែកនៅក្នុងប្រទេសកម្ពុជា គឺពឹងផ្អែកលើការនាំចូលពីក្រៅប្រទេសស្ទើរទាំងស្រុងដោយសារតែយើងមិនទាន់មានសមត្ថភាពផលិតដោយខ្លួនឯង។ ក៏ប៉ុន្ដែមកដល់ពេលនេះកម្ពុជាចាប់ផ្ដើមមានសមត្ថភាពនៅក្នុងការផលិតដែកដោយខ្លួនឯងហើយ។ ជាក់ស្ដែងក្រុមហ៊ុន ISI STEEL ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ISI GROUP បង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នបាននិងកំពុងផលិតដែកជាច្រើនប្រភេទសម្រាប់ផ្គត់ផ្គត់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។

187102e5 4616 4a09 A97a Fb2e03e4d300

តាមការបញ្ជាក់ពីលោក កាំង ឡេង អគ្គនាយកប្រតិបត្ដិ និងប្រធានក្រុមប្រឹក្សាភិបាល ISI GROUP និងអគ្គនាយកនៃក្រុមហ៊ុន ISI STEEL មកកាន់ BUSINESS CAMBODIA បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ISI STEEL មានផលិតផលិតផលជាច្រើនដូចជា៖ ស័ង្កសី ISI ផាម, ដែកសរសៃ ISI, ដែកទីប-ស អាយ.អេស.អាយ, ដែកC, ដែកZ, ដែក Deck អាយ.អេស.អាយ និងដែក H&I ជាដើម។ ក្រៅពីនោះក្រុមហ៊ុនក៏មានផលិត ផលិតផលសំណង់ដូចជា ម្សៅបៀកជញ្ជាំង Camstar, ឆ្អឹងពិដាន ម្នាងសិលា រួមទាំងបរិក្ខាអគ្គិសនីផ្សេងៗទៀត។

6221df2387fdd8522e7ad07f Img 2247

លោកអគ្គនាយករូបនេះបន្ដថា ក្រៅពីផ្គត់ផ្គង់ដែកលើទីផ្សារក្នុងស្រុក ក្រុមហ៊ុន ISI STEEL ក៏បាននាំចេញផលិតផលដុំរ៉ូឡូដែក-ស អាយ.អេស.អាយ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ប្រទេសមីយ៉ាន់ម៉ា និងបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៊ី។ ហើយក្រៅពីផលិតផលនេះ ក្រុមហ៊ុនក៏បាននាំចេញដែកទីប-ស អាយ.អេស.អាយ ទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ 

ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកនេះ សបញ្ជាក់ឲ្យឃើញថា ផលិតផលដែកដែលផលិតដោយ ISI STEEL មិនមែនមានត្រឹមតែស្ដង់ដារទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្ដែក្រុមហ៊ុនបានអនុឡោមទៅតាមស្ដង់ដារអន្ដរជាតិ ISO 9001:2015, ស្តង់ដារជប៉ុន JIS​ រួមជាមួយស្ដង់ដារ ASTM ដែលជាតម្រូវការសម្រាប់ប្រទេសនាំចូលផងដែរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបាននិងកំពុងបន្ដសិក្សាឱកាសនាំចេញទៅកាន់ប្រទេសអូស្ដ្រាលី ប្រទេសកាណាដា និងប្រទេសជិតខាងមួយចំនួនទៀត។ នេះជាការបញ្ជាក់បន្ថែមពីលោក កាំង ឡេង។

6221dfe5a06c83f57856dbed Img 1565

សូមជម្រាបថា ក្រុមហ៊ុន ISI STEEL បានបើកដំណើរការកាលពីឆ្នាំ១៩៩៧ ហើយមុខរបរដែលក្រុមហ៊ុនចាប់ផ្ដើមមុនគេនោះគឺសិប្បកម្មកិនស័ង្កសី ដែលមានលក្ខណៈបែបគ្រួសារ។ ប៉ុន្ដែក្នុងរយៈពេល ២៨ ឆ្នាំមកនេះ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងពង្រីកខ្លួនរហូតក្លាយជាក្រុមហ៊ុនផលិតដែកស្ដង់ដារ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ដែកសម្រាប់ការសាងសង់សំណង់ធំៗជាច្រើនដូចជា៖ ផ្សារទំនើប អ៊ីអន មានជ័យ, អាកាសយានដ្ឋានអន្ដរជាតិតេជោ, រោងចក្រ, ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសាងសង់ជាដើម។

ដូច្នេះសម្រាប់លោកអ្នកដែលចង់បានផលិតផលដែកពីក្រុមហ៊ុន ISI STEEL យកទៅសាងសង់សំណង់ផ្សេងៗ ឬយកទៅចែកចាយបន្ដ អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 092 881 188/023 880 098 ឬហ្វេសប៊ុកផេក ISI STEEL បាន៕

6221e016da2f89158a32abd5 Img 2259 V2 Not Dark   Resized

491391614 1133278455510630 4141780551704295073 N

Photo 2025 07 10 08 53 09

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia