ខេត្ដកណ្ដាលមានផ្ទៃដីធំជាងមុន ខណៈរដ្ឋកាត់ដីសរុបជាង ២៧០០ ហិកតាពីរាជធានី-ខេត្ដ៣នេះចូល
Bunthoeun KoemJULY 9 20254.2 K views

ផ្ទៃដីក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល មានការកើនឡើងពី ៣២៥១.៤៦គីឡូម៉ែត្រក្រឡា ទៅ ៣២៧៨.៤៨គីឡូម៉ែត្រក្រឡាវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការកែសម្រួលព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ខេត្ដតាកែវ និងខេត្ដកំពង់ស្ពឺ សរុបជាង ២៧០០ ហិកតារួចមក។

34 B40748 395 C 499 a 8182 4157 D F9

យោងតាមសេចក្ដជូនដំណឹងរបស់រដ្ឋបាលខេត្ដចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅមុខឆ្នាំ២០២៥ ខេត្តកណ្តាល មានផ្ទៃដីទំហំ ៣២៥១.៤៦គីឡូម៉ែត្រក្រឡា។ ប៉ុន្ដែដោយមានការកែ សម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៥/៣៧៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១ ៩៤០ ម៉ែត្រការ៉េ (ដែលមានដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកភា ៦ ៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ទន្ទឹមនេះ មានការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល តាមរយៈ ព្រះរាជក្រឹត្យលេខ នស/រកត/០៦២៥/៧៦០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២ ៤៧៥ហិកតា ៦ ១៧៨ម៉ែត្រការ៉េ ពីឃុំព្រែកផ្ទាល និងឃុំគោកធ្លក នៃស្រុកអង្គរបុរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយកំណត់យកស្ទឹងអង្គរបុរីជាខ្សែព្រំប្រទល់រដ្ឋបាល។

ការកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល បានធ្វើឱ្យផ្ទៃដីខេត្តកណ្តាល មានការប្រែប្រួល ដែលបច្ចុប្បន្នមានផ្ទៃដីទំហំ សរុប ៣២៧៨.៤៨គីឡូម៉ែត្រក្រឡា។ សូមជម្រាបថា ខេត្តកណ្តាល ជាខេត្តមួយដែលហ៊ុំព័ទ្ធរាជធានីភ្នំពេញ ដោយមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់ប្រទេសវៀតណាម ខាងកើតជាប់ខេត្តព្រៃវែង ខាងលិចជាប់ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ៕

518298069 1049257524049256 4288071316823444541 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia